តារាសម្តែង សួង សាខារ៉ានីត ប្រកាសដាច់ខាតមិនទទួលរាល់ការហៅថតសម្តែងរឿងក្រោយថៃ

ភ្នំពេញ:តារាសម្តែងស្រីរូបស្រស់កញ្ញា សួង សាខារ៉ានីត ថ្មីៗនេះបានប្រកាសរក្សាជំហរដាច់ខាតមិនទ ទួលរាល់ការហៅថតភាពយន្តដែលសម្តែងក្រោយថៃឡើយ។

ការប្រកាសរបស់តារាសម្តែង សួង សាខារ៉ានីត នេះដោយសង្កេតឃើញថាមួយរយ:កន្លងមកនេះគឺមា នយុវវ័យខ្មែរមួយចំនួនហាក់បាននាំគ្នាផុសផុលងាក់ទៅចាប់អារម្មណ៍គាំទ្រភាពយន្តបរទេស(ថៃ)ធ្វើឲ្យឈ្លួកវង្វែងហើយស្ទើរភ្លេចខ្លួនក្នុងការចូលរួមថែ រក្សានូវតម្លៃវប្បធម៌សិល្បៈដ៏ល្អផូរផង់របស់ខ្មែរ។

តារាស្រីកញ្ញា សួង សាខារ៉ានីតថ្លែងពីចំណាប់អារ ម្មណ៍ដូ ច្នេះថាពិតជាត្រឹមត្រូវណាស់បងជាពិសេ សយករឿងថៃមកលេងតាមក្រោយគេនឹងហ្មងខ្វះអី្វអ្នកនិ ព ន្ធខ្មែរយើងចាំបាច់អី្វទៅយករឿងគេមកថតចម្លង ឡើងវិញនោះ។

កញ្ញា សួង សាខារ៉ានីត និយាយទៀតថាសូមបញ្ឈ ប់ទៅខ្មះគេហើយប៉ះពាល់ទៅដល់ខ្មែរជំនាន់ក្រោ យៗគេនិយាយចោទថាយើងជាចោរមិនបានការអ ន់។ខ្ញុំធ្លាប់ប្រកាសរួចហើយថាបើយករឿងថៃមកច ម្លងគឺខ្ញុំមិនថតដាច់ខាត។ហ៊ាននិយានខ្ញុំហ៊ានធ្វើ ហើយកុំប្រកាន់ខ្ញុំថាខ្ញុំរឹកខ្ញុំមិនប៉ុន្មានទេទោះអត់ខ្ញុំមួយក៏គេមិនខ្វះតួថតដែរតែបើរកធនធានតួដូចខ្ញុំប្រហែលពិបាករកបន្តិ ចហើយ។

តារាសម្តែងកញ្ញា សួង សាខារ៉ានីត បន្តដែរថាខ្ញុំខ្មែរខ្ញុំស្រលាញ់កម្ពុជាខ្ញុំលាញ់សិល្បៈកម្ពុជា។នាងបន្ថែ មថាខ្ញុំធ្វើចេញពីដួងចិត្តពិតៗតិចមានអ្នកគិតថាម កពីអត់មានអ្នកហៅថតអីទៅ ចង់ប្រាប់ថាគឺមានស្បថដាក់អ្វីក៏បាន។តាមរយ:នេះមានមហាជនជា ច្រើនបានបង្ហាញការគាំទ្រកញ្ញា សួង សាខារ៉ានីត យ៉ាងពេញទំហឹងផងដែរ៕