សួនច្បារ ៤ កន្លែងក្នុងក្រុងព្រះសីហនុ គ្រោងនឹងរៀបចំឲ្យមានឧបករណ៍ហាត់ប្រាណ

ខេត្ត​ព្រះសីហនុ: អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន កាលពី​ម្សិលមិញ​បាន​លើកឡើងថា សួនច្បារ៤កន្លែង​ក្នុង​ក្រុងព្រះសីហនុ គ្រោង​នឹង​គ្រោង​នឹង​រៀបចំ​ឲ្យ​មាន​ឧបករណ៍​សម្រាប់​បងប្អូន​ហាត់ប្រាណ បំប៉ន​សុខភាព បន្ថយ​ភាព​តានតឹង និង​ភាព​ហត់នឿយ។

លោក យន្ត មីន បាន​បញ្ជាក់ថា នៅក្នុង​សួនច្បារនីមួយៗគ្រោង​នឹង​រៀបចំ​ឲ្យ​មាន​ឧបករណ៍​សម្រាប់​បងប្អូន​ហាត់ប្រាណ បំប៉ន​សុខភាព បន្ថយ​ភាព​តានតឹង និង​ភាព​ហត់នឿយ«នៅពេល​ខាងមុខឆាប់ៗនេះ​ខ្ញុំ​មានបំណង​ចង់​រៀបចំ​សួនច្បារ៤កន្លែង​ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ»

លោក​បន្តថា ទីតាំង​ទី១ គឺ​សួន​កូនសោរ​នៅក្បែរ​វិមានឯករាជ្យ សង្កាត់​លេខ៣ ក្រុង-ព្រះសីហនុ, ទីតាំង​ទី២ គឺ​សួនច្បារ​នៅក្បែរ​អតីត​មហោស្រព សង្កាត់​លេខ២ ក្រុង-ខេត្ត​ព្រះសីហនុ ដោយ​រដ្ឋបាលខេត្ត​នឹង​រៀបចំ​ឲ្យ​ផ្លាស់ប្តូរ​ចំណតរថយន្ត​បច្ចុប្បន្ន​ទៅ​ចំណតរថយន្ត​ថ្មី​នៅ​ភូមិ១ (ក្បាលឆាយ) សង្កាត់​លេខ១ ក្រុងព្រះសីហនុ​វិញ។

លោក​បន្ថែមថា ទីតាំង​ទី៣ គឺ​សួនច្បារ​កន្ទុយ​នាគ នៅ​សង្កាត់​លេខ៤ ក្រង-ខេត្ត​ព្រះសីហនុ និង​ទី​តាំងទី៤ គឺ​សួន​កុមារ​នៅ​ឆ្នេរ​អូរ​ឈើទាល សង្កាត់​លេខ៤ កែលំអ​ឲ្យ​ទៅជា​សួន​កុមារ​ថ្មី និង​បន្ថែម​ឧបករណ៍ សម្រាប់ចៅៗ តូចៗលេង​កំសាន្ត។

ក្នុងន័យនេះ លោក​បាន​បញ្ជាក់ថា នៅក្នុង​សួនច្បារនីមួយៗ គ្រោង​នឹង​រៀបចំ​ឲ្យ​មាន ឧបករណ៍​សម្រាប់​បង​ប្អូន ហាត់ប្រាណ បំប៉ន​សុខភាព បន្ថយ​ភាព​តានតឹង ភាព​ហត់នឿយ«តើ​បងប្អូន​ប្រជាពលរដ្ឋ​មាន​យោបល់​យ៉ាងណាដែរ ចំពោះ​ការរៀប​ចំនេះ? មានក្មួយៗស្ថាបត្យករ​មាន​ចំណាប់អារម្មណ៍​ក្នុង​ការជួយ​ក្នុង​គំរោង​ទាំង​នេះដែរ​ទេ