ហួសចិត្ត !ជនអនាមិកយកឈ្មោះតា ចេក ក្លែងបន្លំបោកលុយមហាជន

ភ្នំពេញ:មហាជននិងអ្នកគាំទ្រកើតរឿងហួសចិត្តខ្លាំ ងចំពោះទង្វើរដ៏គួរឲ្យស្អប់ខ្ពើមបំផុតបន្ទាប់ពីមានដំ ណឹងថាមានជនអនាមិកបានយកឈ្មោះនិងរូបតា រាកំប្លែងលោកតា ចេក ទៅបង្កើតហ្វេសប៊ុកក្លែងបន្លំ បោកលុយមហាជន។

តួយ៉ាងថ្មីៗនេះគេបានឃើញបុគ្គលអគតិរូបនោះគឺបានយកឈ្មោះនិងរូបភាពលោកតា ចេក ទៅបោក ប្រាស់ថវិកាពមហាជនតាមរយ:បង្កើតគណនីហ្វេសប៊ុកដាក់ឈ្មោះថា”តាចេកកំប្លែង” ដោយភ្ជាប់នូវរូបភាពតារាកំប្លែងរូបនេះកំពុងដេកឈឺលើគ្រែពេទ្យ រួមទាំងលេខគណនីធនគារសម្រាប់បរិច្ចាគលុយ។

ចំពោះទង្វើរដ៏គួរឲ្យស្អប់ខ្ពើមនេះកំពុងត្រូវបានម ហាជននិងប្រើប្រាស់បណ្តាញសង្គមបានផ្ទុះការរិះ គន់យ៉ាងខ្លាំងលើជនអគតិរូបនោះ។ជាក់ស្តែងតារាសម្តែងលោក ហេង នរកក្កដា ដែលកន្លងមកតែងរកជំនួយជួយដល់លោកតា ចេក ក៏បានប្រតិកម្មនិងព្រមានជនរូបនោះផងដែរ។

លោក ហេង នរកក្កដា បានលើកឡើងថាពិតជាថោកទាបបំផុតដែលមានជនឆបោកបង្កេីតអាខោនក្លែ ងក្លាយបោកប្រជាជនយេីងដែលមានចិត្តចង់ជួយឪ ចេក។ខ្ញុំសូមប្រកាសថាអាខោន (តាចេកកំប្លែង) ជាអាខោនឆបោកថវិកាបងប្អូនដែលចង់ជួយឪ ចេក។

លោកបន្តថាឪ ចេក អត់មានផេកទេហេីយគាត់មានតែអាខោនABAតែមួយគត់គឺឈ្មោះChhum B unchhoeun (003369667)។សូមបងប្អូនឈប់ចាញ់បោកគេតទៅទៀត។លោកបន្ថែមថានេះហេីយជាជនឆបោកដែលបានក្លែងបន្លំធ្វេីជាផេករបស់ឪ ចេក អោយបងប្អូនបាញ់លុយទៅអាខោនABA វាសូមបងប្អូនជួយស៊ែហេីយចំណាំមុខវាទុកផង៕