គឹម លីហ្សា ទទួលបានកាដូធំពីឪពុកថ្ងៃសម្ភោធហាងគុយទាវ

ភ្នំពេញ:តារាសម្តែងស្រីអ្នកនាង គឹម លីហ្សា បានបង្ហាញអារម្មណ៍រភើបខ្លាំងនៅថ្ងៃបើកសម្ភោធហាងគុយទាវភ្លាមក៏ទទួលបានការដូរថយន្តសេ៊រីទំនើប ១គ្រឿងគឺLuxes LM 350ដែកមានតម្លៃកកប់ព ពក។

គេកត់សម្គាល់ថាតារាសម្តែងអ្នកនាង គឹម លីហ្សា មួយរយៈពេលនេះគឺពិតជាកាក់កបមែនទែន បន្ទា ប់ពីជោគជ័យក្នុងមុខជំនួញជាច្រើនជាពិសេសថ្មី ៗនេះក៏បានបើកហាងម្ជូមាន៤សាខា។មិនតែប៉ុ ណ្ណោះនាងបើកហាងម្ជូមិនបានមួយខែផងស្រាប់ តែឥឡូវនេះក៏បើកហាងគុយទាវទៀតដែលមាន ឈ្មោះ គឹម លីហ្សា គុយទាវឆ្ងាញ់។

ហាងរបស់តារាស្រីអ្នកនាង គឹម លីហ្សា គឺមានទីតាំ ងស្ថិតលើផ្លូវមុន្នីរ៉េតទល់មុខអតីតក្លិបយូធូចាស់ឬ ធនាគារABAថ្មីក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួល គោករាជធានីភ្នំពេញ។ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើល៊ស្រា ប់តែក្នុងថ្ងៃសម្ភោធបើកលក់ហាងគុយទាវភ្លាមអ្នក នាង គឹមលីហ្សា ក៏ទទួលបានការដូជារថយន្តសេ៊រីទំនើបភ្លែតដែលគេស្គាល់ថាគឺរថយន្តម៉ាកLUXE S LM 350 ។

បើតាមការបញ្ជាក់ឲ្យដឹងពីតារាសម្តែងអ្នកនាង គឹម លីហ្សា ការទទួលការដូនេះគឺបានមកពីលោកប៉ារបស់អ្នកនាងដែលទើបត្រូវប៉ាន់ដីកាលពីថ្មីៗនេះហើ យក៏ទិញអោយកូនសំណព្វចិត្តគាត់ដើម្បីជាការដូតែម្តង៕