ត្រឹម២៤ម៉ោងMV«វីរនារី»កើនចំនួនអ្នកទស្សនារ ហូតដល់1Mធ្វើ ទេព បូព្រឹក្ស មោទនភាពខ្លាំង

ភ្នំពេញ:តារាចម្រៀងកញ្ញា ទេព បូព្រឹក្ស បានសម្តែ ងអារម្មណ៍រំភើបខ្លាំងខណ:ដែលត្រឹមរយ:ពេល២ ៤ម៉ោងMVបទ«វីរនារី»របស់នាងកើនចំនួនអ្នកទ ស្សនារហូតដល់1Mឯណ្ណោះ។

កញ្ញា ទេព បូព្រឹក្ស បានរៀបរាប់ទាំងក្តីរំភើបថាមកទីនេះនិយាយដោយ មោទកភាព !អរគុណដល់បង ប្អូនអ្នកគាំទ្រទាំងអស់គ្នាសម្រាប់ការ stream M/V «វីរនារី » ឱ្យទទួលបានការចូលមើលរហូតដល់ទៅ ១លានដង (1M)ក្នុងរយៈពេល២៤ម៉ោង នៅក្នុ ងYouTube។

តារាចម្រៀងអ្នកនាងទេព បូព្រឹក្ស និយាយទៀតថា ដើម្បីជាការឆ្លើយតបពួកយើងនឹងធ្វើការបន្ថែម su btitled ជាច្រើន ភាសា បន្ថែម ទៀតដើម្បីឱ្យកាន់តែ ទូលំទូលាយ ។នាងបញ្ជាក់ថាខ្លួនបានសម្រេចសេ ចក្តីប្រាថ្នាបង្ហាញកេរ្កិ៍តំណែលដូនតាដោយភាពជឿ ជាក់ហើយសមិទ្ធផលនេះកេីតឡេីងបានដោយទំ នុកចិត្តក៏ដូចជាកម្លាំងពីបងប្អូនខ្មែរទាំងអស់គ្នា ។

ទេព បូព្រឹក្ស បន្ថែមថាខ្ញុំមួយក្រុមសម្រេចលទ្ធផល បានប៉ុណ្ណឹង ចុះបេីយេីងទាំងអស់គ្នាតេីលទ្ធផលប៉ុន ណា?ពួកយេីងរួមគ្នាជាចង្កឹះ មួយបាច់ ជួយគ្នាលេីក តម្កើង បន្ថែមទៀតដោយយេីងមិនចាំបាច់ប្រាប់គេថានេះជារបស់អ្នកណាទេព្រោះច្បាស់ណាស់ថា មរ តក នេះជារបស់យេីង យេីងជាអ្នកណា ?យេីងជា ខខ្មែរ៕