តារាស្រី៤ដួងនេះធ្លាប់ឆ្លងកាត់ការបែកបាក់ស្នេហារតែមិនផ្ទុះរឿងអាស្រូវហែកហួរគ្នា

ភ្នំពេញ:ជាការពិតសម្រាប់ការកសាងជីវិតគ្រួសារមិនថាឡើយអ្នកដែលមានឋានៈខ្ពស់ឬ ឋាន:បែបណានោះទេតែងតែ បង្ហាញក្តីប្រាថ្នាចង់បានជីវិត ប្ដី-ប្រពន្ធ រស់នៅជាមួយគ្នា ដោយចុះសម្រុង។មិនតែប៉ុណ្ណោះក៏ចង់បង្កើតគ្រួសារមួយ ដែលមានតែក្ដីសុខនិងសុភមង្គលជាមួយគ្នាអស់មួយជីវិតផងដែរ ។

ប៉ុន្តែយ៉ាងណាមិញនៅពីក្រោយនៃភាពចង់បានក្ដីសុខក្នុងជីវិតគូនេះ ដែរក៏គេឃើញមានស្វាមី-ភរិយា ខ្លះរៀបការ រួចមិនបានប៉ុន្មាន ឆ្នាំផងក៏សម្រេចចិត្តលែងលះគ្នាជាបន្តបន្ទាប់។ខណ:ដែលដែលកន្លងមកក៏មានតារាស្រីខ្មែរចំនួន៤ដួងដែលឆ្លងកាត់ការបែកបាក់ស្វាមីតែមិនផ្ទុះរឿងអាស្រូវហែកហួរគ្នាទេ។ចំពោះតារាទាំង៤រូបនោះមានដូចជា ៖

១,តារាចម្រៀង ពេជ្រ សោភា កន្លងមកបានសម្រេ ចចិត្តលែងលះគ្នាជាមួយស្វាមីអស់ជាច្រើនឆ្នាំមកហើយខណៈ ការរស់នៅ មិនចុះសម្រុងជាមួយនឹងគ្នា។ប៉ុន្តែបើតាមការសង្កេតទោះបីបែកបាក់ជាមួយស្វាមីរាប់ឆ្នាំ​តែនាងមិនដែលនិយាយ រឿងអាក្រក់ពីអតីតស្វាមីនាងឡើយ។

២,តារាចម្រៀង សុខ ស្រីនាង បច្ចបច្ចុប្បន្ននាងក៏ជាប់ឈ្មោះស្រីមេម៉ាយបន្ទាប់ពីនាងបានជ្រើសយកវិធីលែងលះគ្នាជាមួយអតីតស្វាមីដោយភាពស្ងៀមស្ងាត់អស់រយ:ពេលយូរឆ្នាំមកនេះនឹងមិនបញ្ចេញឥទ្ធិពលអាក្រក់ពីជីវិតគូនៅលើបណ្ដាញសង្គមទេ។

៣,ពិធីការិនីអ្នកនាង សុខ សោម៉ាវត្តី គេក៏កត់សម្គាល់ថាបើទោះបីលែងលះជាមួយស្វាមីត្រូវ ទទួលបន្ទុកចិញ្ចឹមកូនតែម្នាក់ឯងយ៉ាងណាក្តីក៏ នាង នៅតែ រឹង មាំ។ម្យ៉ាងទៀតក្នុងអំឡុងពេលបែកបាក់ ជាមួយអតីតស្វាមីនាងមិនបានបង្ហាញពីរឿងអាក្រក់ៗពីជីវិតគូលើបណ្ដាញសង្គមឡើយ ។

៤,តារាសម្តែងអ្នកនាង លី ច័ន្ទសីហា បច្ចុប្បន្ននាង ក្លាយជាស្រ្តីមេម៉ាយផងដែរក្រោយពេលបានលែងលះជាមួយស្វាមីយ៉ាងដាច់ស្រេចប៉ុន្មានឆ្នាំមកនេះ ។ចំពោះការលែងលះនេះនាងនិងអតីស្វាមីបានរក្សាភាពស្ងប់ស្ងាត់មិន បង្ហាញពីមូលហេតុនៃការបែកបាក់ជាសាធារណ:នៅលើបណ្តាញសង្គមទេ៕