អ្នកនាង ម៉េង កែវពេជ្ជតា ប្រកាសគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត

ភ្នំពេញ:កំពូលតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជ តា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន នា យករដ្ឋមន្ត្រីនៃកម្ពុជាក្នុងការប្រកាសគាំទ្រ ឯកឧត្ត ម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីកម្ពុជានាពេលអនាគត់តាមរយៈការបោះឆ្នោត។

យោងតាមខ្លឹមសារដែលអ្នកនាង ម៉េង កែវពេជ្ជតាបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនលើក ឡើងថានាងខ្ញុំ ម៉េង កែវពេជ្ជតា ព្រមទាំងក្រុមគ្រួ សារមានសេចក្តីសោមនស្សចូលរួមគាំទ្រដោយស្មោះចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការប្រកាសគាំទ្រ ឯ កឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតដោយការបោះឆ្នោត

សូមជម្រាបថានៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវចំនួន៣៧ខ្សែនៅខេត្តព្រះសីហនុកាល ពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នាំ២០២១សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជាបានប្រកាសគាំទ្រពេញទំហឹងឱ្យឧត្ត មសេនីយ៍ ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេ ចធ្វើជានាយករដ្ឋមន្រ្តីបន្តប៉ុន្តែត្រូវឆ្លងកាត់ការបោះ ឆ្នោត៕