ចាប់ខ្លួន គ្រូជោគជ័យលោក ប៊ុន ផាក បញ្ជូនទៅតុលាការ

ភ្នំពេញ:កម្លាំងនគរបាលព្រហ្មទណ្ឌការិយាល័យក ម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនគ្រូជោគជ័យលោក ប៊ុន រស្មី ហៅ ប៊ុន ផាក បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេ ញពាក់ព័ន្ធការក្លែងបន្លំជា មេធាវី។

លោក ប៊ុន រស្មី ហៅ ប៊ុន ផាក (Bun Park)ភេទ ប្រុសអាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ញា តិខ្មែរ ស្នាក់ នៅផ្ទះ លេខ ៥៤” ផ្លូវ លេខ ៥៨៨ភូមិ ២សង្កាត់ បឹងក ក់២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

ការចាប់ខ្លួន គ្រូជោគជ័យ រូបនេះគឺ សមត្ថកិច្ច យោងតាម ពាក្យបណ្ដឹង របស់ ឈ្មោះ ជា ចាន់ តុលា ភេទ ប្រុស អាយុ ២៩ ឆ្នាំជនជាតិខ្មែរសញ្ជាតិ ខ្មែរស្នាក់ នៅផ្ទះ លេខ ៩១ សេ អ៊ឺ ២ ផ្លូវ ១៣៨ភូមិ ២សង្កាត់ ផ្សា រដេប៉ូ២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ មុខរបរ លក់ដូរ។

ពាក្យបណ្ដឹង បានបញ្ជាក់ ថា ឈ្មោះ ប៊ុន រស្មី បានធ្វើ សកម្មភាព តាំងខ្លួន ជា មេធាវី រារាំង និង ញុះញង់ ឱ្យ ឈ្មោះ ស៊ាន ធា វី និង បុគ្គលិក របស់ ហាង ឈ្មោះ V SHOP CAMBODIA យក សំលៀកបំពាក់ ក្នុង ហាង ទូដែកវេរ ប្រាក់ចេញពី គណនី ធនាគារនិង ផ្ទេរកម្មសិទ្ធិ ផ្ទះ របស់ខ្លួន និង ឈ្មោះ ស៊ាន ធា រី ប្រព្រឹត្ត នៅ រាជធានី ភ្នំពេញអំឡុង ខែវិច្ឆិកាឆ្នាំ ២០២១។

សូមអានពាក្យបណ្តឹងខាងក្រោមនេះ៕