ទីបំផុតរកឃើញម្ចាស់ម្កុដMiss Grand Intern atio nal2021បានទៅលើបវរកញ្ញាវៀតណាម

ភ្នំពេញ: បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វា ញនិងច្រើនវគ្គមកនោះទីបំផុតកម្មវិធីប្រកួតប្រជែងសម្រស់Miss Grand International2021ដែ លធ្វើឡើងនៅភូកេតប្រទេសថៃកាលពីយប់មិញន(ថ្ងៃទី០៤ខែធ្នូឆ្នាំ២០២១)បានរកឃើញម្ចាស់គ្រ ងម្កុដបស់ខ្លួនហើយដោយបានទៅលើបវរកញ្ញាមកពីប្រទេស វៀតណាមកញ្ញា Nguyen Thuc Thu y Tien។

កញ្ញា Nguyen Thuc Thu y Tien គឺជាបវរក ញ្ញាមកពីប្រទេសវៀតណាមដែលទទួលជ័យលាភីបន្ទាប់ពីបវរកញ្ញាប្រទេសUnited State of Am erica ម្ចាស់មកុដឆ្នាំ ២០២០ កន្លងទៅ។

កម្មវិធីនេះបានប្រព្រឹត្តទៅអស់រយៈជាង២សប្តាហ៍បន្ទាប់ពីបណ្ដាបេក្ខភាពបវរកញ្ញាទាំង៥៩ប្រទេស ធ្វើដំណើរចេញពីប្រទេសរបស់ខ្លួនដើម្បីតំណាងជាតិទៅចូលរួមប្រកួតកម្មវិធីលំដាប់អន្តរជាតិ Mis s Gr and International 2021ដែលប្រព្រឹត្តទៅក្នុងខេត្តភូកេត ប្រទេសថៃ។

សូមបញ្ជាក់ថាចំពោះជ័យលាភីរងទី១ គឺបានទៅ លើបវរកញ្ញាមកពីប្រទេសអេក្វាឌ័រ ,ជ័យលាភីរងទី ២បានទៅលើបវរកញ្ញាមកពីប្រទេសប្រេស៊ីល ,ជ័យលាភីរងទី៣បានទៅលើបវរកញ្ញាមកពីប្រទេសព័រតូរីកូ និងជ័យលាភីរងទី៤បានទៅលើស្រីស្អាតមកពីប្រទេសអាហ្វ្រិកខាងត្បូង៕