ថ្នាក់ដឹកនាំកំពូលៗក្នុងជួរដ្ឋាភិបាលនិងតារាចម្រៀងល្បីៗផ្តល់កិត្តិយសចូលរួមពិធីមង្គលប្អូនស្រីពៅ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ភ្នំពេញ:ប្អូនស្រីពៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រាគឺលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ដែលជាអគ្គនាយិកាក្រុមហ៊ុន GMS Leng Navatra Cos meticsបានចូលរោងជ័យហើយជាមួយនឹងកូនកំ លោះអ្នកជំនួញវ័យក្មេងដ៏ជោគជ័យមួយរូបនៅប្រ ទេសកម្ពុជាលោក វ៉ន ខួច នៅថ្ងៃចន្ទ ទី០៦ខែ ធ្នូ ឆ្នាំ២០២១នេះ។

ពិធីសិរីសួស្តីអាពាហ៍ពិពាហ៍មួយនេះរៀបចំឡើងនៅភូមិកំណើតដ៏កម្សត់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្ថិតនៅស្រុកបាភ្នំខេត្តព្រៃវែងក្រោមវត្ត មានមាតាបិតាចាស់ទុំត្រកូលរាមច្បងទាំងសងខាង ដ៏ឪឡារឹក ដើម្បីអបអសាទរកូនប្រុសស្រីក្នុងថ្ងៃពិសេសវិសាល។

ក្រៅពីបងប្អូនចាស់ទុំផ្តល់ជាកិត្តិយសក្នុងពិធីមង្គ លការនេះ ក៏ឃើញវត្តមានដ៏ខ្ពស់ខ្ពង់របស់ថ្នាក់ ដឹកនាំក្នុងជួររដ្ឋាភិបាល អ្នកជំនួញ និងសិល្បៈករជាច្រើនរូបបានចូលរួម។ ក្នុងនោះឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេ បញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាមេ បញ្ជាការ បញ្ជាការដ្ឋានអង្គរក្សក៏បានផ្តល់កិត្តិយសអញ្ជើញចូលរួមក្នុងពិធីកាត់សក់បង្កក់សិរីជូនដល់ប្អូនស្រីពៅរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

ក្នុងពិធីអាពាហ៍ពិពាហ៍ប្អូនស្រីពៅមហាសេដ្ឋីវ័យ ក្មេង ឡេង ណាវ៉ាត្រា ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់ពី សំណាក់កូនប្រុសច្បងសម្តេចតេជោហ៊ុន សែនគឺឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេ បញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ផ្តល់ជាកិត្តិយសអ ញ្ជើញចូលរួមផងដែរ។

បន្ថែមលើនេះវត្តមានថ្នាក់ដឹកនាំរដ្ឋបាលខេត្តចូល រួមផងដែរ ដូចជា អភិបាលខេត្តកំពង់ស្ពឺ ត្បូងឃ្មុំ រួមនឹងអភិបាលខេត្តមួយចំនួនទៀត។ ជាមួយគ្នានេះ កំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ក៏រំលេចវត្តមាននៅក្នុងមង្គល ការប្អូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រួមមាន លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត និងលោក ខេម ជាដើម។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅយប់ថ្ងៃអាទិត្យម្សិលមិញបានពិព ណ៌នាខ្លឹមសារដ៏មានអត្ថន័យ និងអមដោយរូប ភាពស្រស់ស្អាតនៃថ្ងៃមង្គលការប្អូនស្រីពៅជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ដោយបានសង្កត់ធ្ងន់រលឹកនឹកដល់អនុស្សាវរីយ៍សែនកម្សត់ជាមួយអ្នកម្តាយដែលបានចែកឋានទៅកាន់បរមសុខជាច្រើនឆ្នាំ ខណៈពេលបច្ចុប្បន្នកូនប្រុស្រីគ្រប់រូបទទួលបានជោគជ័យ មានជីវភាពសមរម្យទៅហើយ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា”ឈើកាច់បាភ្នំអនុស្សាវរីយដ៏កំសត់ភូមិកំណើតដ៏ជូចត់អ្នក ម្ដាយបានលាចាកលោកទៅមិនបានឃើញកូនរស់ នៅក្នុងជីវភាពសមរម្យទេប្អូនស្រីពៅដែលជាថ្លើម ប្រមាត់របស់អ្នកម៉ែបានរៀបការហើយកូនចង់អោ យម៉ែសប្បាយចិត្តចង់អោយម៉ែឃើញកូនពៅម៉ែនៅលើភូមិដ៏សំសត់របស់យើងណាម៉ែ”។

ជាមួយខ្លឹមសាររាប់រយលានអត្ថន័យផ្ញើជូនដល់ម្តាយ ក្នុងថ្ងៃពិសេសរៀបអាពាហ៍ពិពាហ៍ប្អូនស្រីពៅ ដែលធ្លាប់មានប្រវត្តិសែនកម្សត់កម្រជាមួយអ្នកម្តាយនេះ អ្នកឧកញ៉ា ក៏សូមទោសផងដែរ ដែលកម្មវិធីដ៏តូចនេះមិនបានអញ្ជើញបងប្អូនចូលរួមកម្មវិធី ព្រោះធ្វើនៅស្រុកកំណើតឆ្ងាយពេក។

គួររម្លឹកជូនថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់ព្រះរាជទានផ្តល់គោរមងារ ឧកញ៉ា ដល់លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ស្រពពេលជាមួយគ្នានេះ បងបង្កើតរបស់លោកជំទាវមួយចំនួនទៀតក៏ទទួលបានគោរមងារដ៏ឧត្តុង្គឧត្តម គឺ លោកឧកញ៉ា ឡេង ប្រុស និងលោកឧកញ៉ា ឡេង និមល៕