អ្នកគាំទ្រផ្ទុះការវែកញ៉ែកក្រោយឃើញបវរកញ្ញាតំណាងកម្ពុជា ភុំ សោភ័ណ្ឌ និយាយភាសាអង់គ្លេសពុំសូវបានល្អពេលបង្ហាញខ្លួនលើឆាកអន្តរជាតិ

ភ្នំពេញ:ទស្សនិកជននិងអ្នកប្រើប្រាស់បណ្តាញស ង្គមហ្វេសប៊ុកជាច្រើនមានការភ្ញាក់ផ្អើលរហូតផ្ទុះការវែកញ៉ែកក្រោយឃើញបវរកញ្ញាតំណាងកម្ពុជា ភុំ សោភ័ណ្ឌ និយាយភាសាអង់គ្លេសហាក់ពុំសូវបា នល្អពេលបង្ហាញខ្លួនលើឆាកអន្តរជាតិ។

ទន្ទឹមគ្នានោះដែរគេសង្កេតឃើញមានការរិះគន់ ផ ងដែរទៅលើអ្នករៀបចំកម្មវិធីMiss world Cam bodiaដែលធ្វើការជ្រើសរើសបវរកញ្ញាតំណាងប្រ ទេសដើម្បីចូលរួមប្រកួតលើឆាកអន្តរជាតិហាក់មា នភាពកំសោយភាសាអង់គ្លេសពេលឡើងឆាក។ជា ក់ស្តែងនៅអំឡុងពេលដែលវេទិកា Miss world ចាប់ផ្តើមរៀបចំឡើងនិងសួរអំពីចំណាប់អារម្មណ៍បវរកញ្ញាប្រទេសនីមួយៗនោះគេសង្កេតឃើញបវរក ញ្ញាតំណាងកម្ពុជានិយាយចេញដោយភាពស្ទាក់ ស្ទើរអំពីកម្រិតភាសានិយាយអង់គ្លេស។

បើយោងតាមរយ:ឃ្លីបVideoដែលបានបង្ហាញនិ ងចែករំលែកនៅលើបណ្តាញសង្គមនោះគឺបានធ្វើ ឲ្យអ្នកគាំទ្រមួយចំនួនហាក់មានអារម្មណ៍តាំងទ្រូងខ្លាំងខណ:ខ្លះទៀតរិះគន់ទៅលើអ្នករៀបចំកម្មវិធីចេញពីស្រុកថាមិនគួបណ្តោយឲ្យឆកល្វែងឬមិនបានផ្ចិតផ្ចង់អោយល្អមុនពេលឡើងដល់អន្តរជាតិបែបនេះទេ។

តួយ៉ាងគេឃើញមានការបង្ហោះជាសាធារណៈនៅលើទំព័រហ្វេសប៊ុកឈ្មោះ Beauty Pageant Re viewerដូច្នេះថា«ខ្ញុំមិនដឹងថាគួរនិយាយយ៉ាងម៉េ ចពីអារម្មណ៍របស់ខ្ញុំទេ! ជាការពិត ខ្ញុំពិត ជា គាំទ្រ បវរកញ្ញា របស់ខ្ញុំ យ៉ាងអស់ពី បេះដូង តែខ្ញុំមាន អារ ម្មណ៍ថា ហុិម “ សុំដក ដង្ហេីម មួយ “តឹងទ្រូង ហា ។បង ៗស្ថាប័ន ក្រុមហ៊ុន អេីយ បេីបងជ្រុលជា រេីស បវ រកញ្ញាមកហេីយជួយបង្វឹក បង្ហាត់នាងផ ង ខ្ញុំ សូម អ ង្វរមែនតេី »។

សូមបញ្ជាក់ថាកញ្ញា ភុំ សោភ័ណ្ឌ គឺជាម្ចាស់មកុដ Miss World Cambodiaមានសម្រស់គួរអោយទាក់ទាញប៉ុន្តែនាងហាក់នៅស្ទើរផ្នែកភាសាបរទេ ស។យ៉ាងណាមិញ ភុំ សោភ័ណ្ឌ ក៏នៅតែទទួលបា នការលើកទឹកចិត្តឲ្យស្រីស្អាតរូបនេះខិតខំយកឲ្យ អស់លទ្ធភាព។

កញ្ញា ភុំ សោភ័ណ្ឌ បេក្ខភាពបវរកញ្ញាពិភពលោកកម្ពុជា(Miss World Cambodia)បានចេញទៅកាន់ប្រទេសព័រតូរីកូ (Puerto Rico)កាលពីយប់ថ្ងៃទី០២ខែធ្នូឆ្នាំ២០២១។ក ញ្ញា ភុំ សោភ័ណ្ឌ គឺតំ ណាងជាតិអោយកម្ពុជាក្នុងការប្រកួតបវរកញ្ញាពិភ ពលោក Miss Worldលេីកទី៧០ឆ្នាំ២០២១នេះ ៕