កុំយល់ច្រលំ រូបភាពលោក ណយ វ៉ាន់ណេត សម្ដែងក្នុងបទចម្រៀងទេ

ហ្វេនៗជាច្រើនពិតជាបានស្គាល់ហើយ តារាជើងចាស់លោក ណយ វ៉ាន់ណេត នោះ ដែលលោកធ្លាប់ច្រៀងឱ្យផលិតកម្មធំៗបើទោះមិនសូវឃើញលោកលេចមុខក្នុងកញ្ចក់ទូរទស្សន៍ក្តី តែគេក៏បានឃើញលោកមានវត្តនៅក្នុងកម្មវិធីមង្គលការ និងពិធីជប់លៀងផ្សេងៗទៀត។

ថ្មីៗនេះ ស្រាប់មានភាពភ្ញាក់ផ្អើលខណៈបានឃើញសកម្មភាពធ្វើសំណង់របស់លោកណយ វ៉ាន់ណេត ក្នុងជីវភាពយ៉ាងលំបាកវេទនា ហើយហ្វេនសង្ស័យថា លោកធ្លាក់ខ្លួនក្នុងជីវភាពតោកយ៉ាកហើយ ព្រោះបើតាមសំណេររបស់លោក។ លោក បានបង្ហោះរូបភាព និងសារនៅតាំងពីអំឡុងឆ្នាំ ២០១៧ ថា ខំធ្វើសំណង់មួយថ្ងៃបានតែដប់ដុលាតើមានលុយឯណាទៅទិញទ្បានដប់ម៉ឺនដុលានោះលោកអើយស្ទើដាច់ខ្យល់។

តែបើតាមប្រភពអ្នកសិល្បៈ បានប្រាប់សារព័ត៌មាន The Plus News ថា លោកពូ ណយ វ៉ាន់ណេត ជាតារាសិល្បៈជើងចាស់ និងមានការអញ្ជើញឱ្យសម្ដែងតាមឆាកតន្ត្រី ទាំងផ្នែកចម្រៀងបុរាណសម័យផងដែរ ។ យ៉ាងណាមិញ រូបភាពខាងក្រោមនេះ គ្រាន់តែជាការសម្ដែងនៅបទចម្រៀងតែប៉ុណ្ណោះទេ​ សូមកុំយល់ច្រលំឱ្យសោះ។ ប្រភពដដែលបានបញ្ជាក់ថា លោក ណយ វ៉ាន់ណេត បានសុខភាពល្អ និងនៅតែបម្រើអារម្មណ៍ហ្វេនៗអ្នកគាំទ្រដដែរ៕