បែកធ្លាយដំណឹងលោក ម៉ៃ សុគន្ធ ដាក់ពាក្យប្តឹងបុគ្គលម្នាក់ដែលជេរប្រមាថមកលើខ្លួននៅលើបណ្តាញសង្គម

ភ្នំពេញ: អ្នកគាំទ្រមានការភ្ញាក់ផ្អើលនិងចាប់អារម្ម ណ៍ខ្លាំងបន្ទាប់ពីមានព័ត៌មានទម្លាយថាតារាចម្រៀ ងលោក ម៉ៃ សុគន្ធ ថ្មីៗនេះបានកើតមានបញ្ហាជាមួ យបុគ្គលម្នាក់រហូតធ្វើឲ្យលោកកើតទុកមិនសុខចិ ត្តចំពោះទង្វើរជេរប្រមាណនៅលើបណ្តាញសង្គមក៏សម្រេចទៅដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់នៅតុ លាការួចហើយ។

យោងតាមពាក្យបណ្តឹងរបស់លោក ម៉ៃ សុគន្ធ កា លពីថ្ងៃទី០៦ខែធ្នូឆ្នាំ២០២១លោកបានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញដោយប្តឹងទៅលើម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Alex CoN an Real Official ពីប ទជេរប្រមាថជាសាធារ ណ:បរិហាកេរ្តិ៍ជាសាធារណ:និងញុះញុង់ឲ្យមាន ការរើសអើយប្រព្រឹត្តលើប ណ្តាញសង្គមហ្វេសប៊ុក។

នៅក្នុងពាក្យបណ្តឹងដដែលនេះបានលើកឡើងថាកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២១ម្ចាស់ផេកហ្វេសប៊ុកឈ្មោះ Alex CoN an Real Officialបានធ្វើការឡាយវីដេអូក្នុងបណ្តាញសង្គមហ្វេសប៊ុកដោ យបាននិយាយជេរប្រមាថ និងបរិហាកេរ្តិ៍ក៏ដូចជាញុះញុង់ឲ្យមានការរើសអើយមកលើរូបខ្ញុំ(លោក ម៉ៃ សុគន្ធ )យ៉ាងធ្ងន់ធ្ងរបំផុតដោយបានប្រើពាក្យថា (លោក ម៉ៃ សុគន្ធ អាតារាមុខឆ្កែ អាតារាលិចទឹ ក អាថោក អាឆ្កែ អាខ្លួនពោរពេញដោយមេរោគកា មរោគ…..ក្បាលហែងកើតចេញពីស្បែកជើង អ ញ ….វាប្រើប្រាស់គ្រឿងញៀន ធ្វើខុសច្បាប់ ជក់កញ្ឆា ហិតកាវ បាត់បង់សតិ ហើយប្រសៃប្របា ទ…ហែងឆ្កួត ហែងឡប់ សណ្តានហែងវាឈាមថោ ក….ហែងមើលមនុស្សរាប់ម៉ឺនរាប់ពាន់នាក់កំពុងជេរហែងគ្រប់គ្នា…..)និងពាក្យមិនគម្បីជាច្រើនទៀត។

នៅក្នុងពាក្យបណ្តឹងនោះលោកម៉ៃ សុគន្ធ ក៏បានធ្វើ សូមណូមពរនិងស្នើរសុំដល់តុលាការធ្វើការស្វែងរកអត្តសញ្ញាណរបស់ជនប្រព្រឹត្តនិងស្វែងរកយុត្តិធម៌តាមផ្លូវច្បាប់ដល់រូបលោកព្រមទាំងទាមទារនូវសំណងជំងឺចិត្តចំនួន២០០លានរៀលផងដែរ។យ៉ាងណាមិញយើងមិនទាន់អាចស្វែងរកការបំភ្លឺពីម្ចាស់ទំព័រហ្វេសប៊ុកដែលកំពុងរងពាក្យបណ្តឹងរបស់លោក ម៉ៃ សុគន្ធ បាននៅឡើយទេជុំវិញរឿងរ៉ាវនេះ ៕