បវរកញ្ញាកម្ពុជា ងិន ម៉ារ៉ាឌី រំភើបខ្លាំងពេលជួបបុរសម្នាក់ពាក់អាវរូបអង្គវត្តកម្ពុជានៅទឹកដីអ៊ីស្រាអែល

ភ្នំពេញ:ពិតជារឿងដ៏គួរឲ្យរំភើបខ្លាំងខណ:ដែលប វរកញ្ញដែលតំណាងកម្ពុជាកញ្ញា ងិន ម៉ារ៉ាឌី អំឡុងពេលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែលដើម្បីចូលរួ មប្រកួតMiss Universe 2021ក៏ស្រាប់តែបានជួបបុរសម្នាក់ពាក់អាវរូបអង្គវត្តនៅទឹកដីប្រទេសមួ យនេះ។

តួយ៉ាងស្របពេលដែលបវរកញ្ញា ងិន ម៉ារ៉ាឌី បាននឹងធ្វើដំណើរទស្សនកិច្ចជាមួយនឹងបេក្ខភាពបវរក ញ្ញាមកពីបណ្តាប្រទេសផ្សេងៗទៀតនោះគឺនាងក៏ស្រាប់តែបានជួបនឹងបុរសរូបសង្ហាម្នាក់ដែលបានពាក់អាវរូបអង្គវត្តខ្មែរដែលធ្វើឱ្យងិន ម៉ារ៉ាឌី កាន់តែ
រំភើបចិត្តខ្លាំងព្រមទាំងបានថតរូបជាមួយបុរសម្នា ក់នោះទុកជាអនុស្សាវរីយ៍និងបង្ហោះនៅលើStory ហ្វេសប៊ុកយ៉ាងភ្ញាក់ផ្អើល។

តាមរយ:រូបភាពមួយសន្លឹកដែលកំពុងតែផ្ទុះការចែ ករំលែកលើបណ្ដាញសង្គមហ្វេសប៊ុកនិង TikTok បានធ្វើឲ្យអ្នកគាំទ្រនៅកម្ពុជាដែលបានឃើញរូប ភាពមួយសន្លឹកនេះហើយបង្ហាញអារម្មណ៍រំភើបគ្រ ប់គ្នាខណ:រូបអង្គវត្តខ្មែរដែលជាដួងព្រលឹងដូនតាខ្មែរត្រូវបានបណ្ដាប្រទេសផ្សេងៗស្គាល់និងស្រឡា ញ់បែបនេះ៕