កំពូលតារាចម្រៀង មាស សុខសោភា រំភើបស្រក់ទឹកភ្នែកបន្ទាប់ពីទទួលបានគ្រឿងឥស្សរិយយស

ភ្នំពេញ:កាលពីថ្ងៃទី០៩ខែធ្នូឆ្នាំ២០២១ម្សិលមិញគេឃើញមានតារាចម្រៀងស្រីចំនួន៣ដួងដែលមា នស្នាដៃចូលរួមសម្តែងស័គ្រ្មចិត្តក្នុងទិវាជាតិ-អន្តរ ជាតិ៩ធ្នូប្រយុទ្ធប្រឆាំងអំពើពុករលួយទទួលបានគ្រឿងឥស្សរិយយសពីអង្គភាពប្រឆាំងអំពើពុករលួយ។

តារាចម្រៀងស្រីទាំង៣រូបនោះរួមមាន, ១.តារាច ម្រៀង មាស សុខសោភា ទទួលបានគ្រឿងឥស្សរិ យយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ,២. តារាចម្រៀងកញ្ញា ឃីន ស្រីនាថ ហៅ អុីវ៉ា ទទួលបានគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ ម ហាសេនា និង៣.តារាចម្រៀង ញឹម ច័ន្ទថន ក៏ទទួ លបានគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់ មហាសេនាផងដែរ។

ឱកាសដែលទទួលបានគ្រឿងឥស្សរិយយ សពីអង្គ ភាពប្រឆាំងអំពើពុករលួយដែលតែងតាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋម ន្រ្តីនេះដែរគេឃើញតារាស្រីទាំង៣រូបខាងលើបង្ហា ញពីអារម្មណ៍រំភើបនិងសប្បាយចិត្តខ្លាំង។

ដោយឡែកងាក់មកចាប់អារម្មណ៍កំពូលតារាចម្រៀ ងស្រទន់បែបមនោសញ្ចេតនា មាស សុខសោភា ភ្លាមៗនេះបានថ្លែងសារទាំងអារម្មក្តុកក្តួលនិងរំភើ បដូច្នេះថាខ្ញុំម្ចាស់ជាខ្ញុំមានសេចក្តីរំភើបរីករាយឥ តឧ បមាក្នុងនាម ខ្ញុំម្ចាស់ជាសិល្បករចម្រៀងមួយរូប ដែលមានភ័ព្វវាសនាបានទទួលគ្រឿងឥស្ស រយស មុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ពីព្រះ ករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនីជាអម្ចាស់ជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដែលត្រូវបានព្រះប្រថាប់ព្រះរាជលញ្ឆករនៅថ្ងៃទី១២ខែធ្នូឆ្នាំ២០១៧។

មាស សុខសោភា លើកឡើងទៀតថាក្នុងពេលនេះខ្ញុំម្ចាស់ជាខ្ញុំសូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយព្រះពរស ព្វសាធុការ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមបួងសួងព្រះបារមីទេវតាថែរក្សាភពផែនដី ទេវ តាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះ មេត្តាប្រោសព្រះសព្វសាធុការជ័យសិរីសួស្តី វិបុលសុខបរវមហាប្រ សើរព្រះរាជសុខភាពល្អបរិបូរណ៍ព្រះរាជបញ្ញាញា ណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ស្តេ ចគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្រ្តទាំងឡា យនៃព្រះនគរ។

តារាចម្រៀង មាស សុខសោភា បន្ថែមថាដោយក្តីគោរពដ៏ខ្ពង់ខ្ពស់នាងខ្ញុំក៏សូមគោរពអរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចយកចិត្តទុកដាក់ចំពោះសិល្បករនិងក្រាប បង្គំទូលថ្វាយដល់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាអម្ចាស់ជីវិតលើត្បូងអំពីនាងខ្ញុំ៕