ចូលរួមគោរពវិញ្ញាណក្ខន្ធព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃលោកតា ផ្លុង មឿក នៅវត្តស្វាយពពែ

ព្រឹទ្ធាចារ្យចម្រៀងអាយ៉ៃដ៍ល្បីល្បាញ លោកតា ផ្លុង មឿក ទទួលមរណៈភាពដោយសារវ័យចាស់ជរា និងរូបរាងស្គមស្គាំង ហើយសុខភាពក៏មិនសូវល្អថែមទៀតផង។ បើតាមការបញ្ជាក់ពីកូស្រីលោកតា បានឱ្យដឹងថា៖ “លោកតាបានផុតរលត់ដង្ហើមនៅក្នុងមន្ទីរពេទ្យព្រះ កេតុមាលា ហើយពេលនេះក្រុមគ្រួសារកំពុងរៀបចំចាត់ចែងសពដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី”។

ដូចបានជ្រាបដឹងកន្លងមកថា មានសប្បុរសជនមួយចំនួនបានឧបថម្ភថវិការដល់លោកតាផងដែរ តែដោយសារតែលោកតាមានវ័យចំណាស់ និងសុខភាពទ្រុតទ្រោមផងនោះ ទើបលោកតាផុតដង្ហើបនាកាលពីថ្ងៃទី14 ម្សិលមិញនេះ៕

ក្រោយមកគេឃើញថាមានវត្តមានសិល្បករជាច្រើនដូចជា លោក អ៊ឺម ជីវ៉ា បានចូលរួមរំលែកទុក្ខនិងបង្ហោះសារដោយសរសេរថា «អាសូសិល្បៈខ្មែរ ទិដ្ឋភាពបុណ្យសពតារាកំប្លែងនិងអាយ៉ៃ វិរៈសិល្បករផ្លុងមឿក តម្តល់នៅវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ R.I.P»៕