អ៊ឹម ជីវ៉ា បរិច្ចាគថវិកជាង២ពាន់ដុល្លារជួយសង្គម នាឱកាសថ្ងៃខួបកំណើត

ភ្នំពេញ:ជាការចែករំលែកក្តីស្រលាញ់នាឱកាសថ្ងៃ ខួបកំណើតរបស់របស់ខ្លួនតារាសម្តែងរូបសង្ហាលោ ក អ៊ឹម ជីវ៉ា បានប្រកាសបរិច្ចាគ២៥០០ដុល្លារក្នុងការចូលរួមចំណែកជួយសង្គម។

លោក អ៊ឹម ជីវ៉ា បានបញ្ជាក់ឲ្យដឹងថាថ្ងៃនេះជាថ្ងៃ ខួបកំណើតរបស់ខ្លួនដូច្នេះលោកមានថវិកាផ្ទាល់ ខ្លួនបន្តិចបន្តូចដើម្បីចូលរួមចំណែកជាមួយសង្គម ។ថវិកាដែលលោកបរិច្ចាគនោះគឺតាមរយ:,១.ចូលរួ មថវិកាជាមួយកាក បាទក្រហមកម្ពុជា៥០០ដុល្លារ ។២.ចូលរួមមន្ទីពេ ទ្យគន្ធរបុប្ផាថវិការចំនួន៥០០ ដុល្លារ។៣.ចូលរួមជួយកុមារកំព្រាថវិការចំនួន៥០ ០ដុល្លារនិង២.ចូ លរួមជួយសិល្បករក្រីក្រខ្វះខាតថវិការចំនួន១០០ ០ដុល្លារ។

លោក អ៊ឹម ជីវ៉ា បន្តទៀតថាថវិកាដែលលោកចូលរួ មបរិច្ចាគជួយសង្គមនោះសរុបទាំងអស់គឺមានចំនួ ន១០ លានរៀលស្មើនិង២៥០០ដុល្លារ។លោកថាខ្លួនពុំមែនជាអ្នកមានទ្រព្យសម្បត្តិច្រើនទេតែនេះជាទឹកចិត្ត និងជាថវិការដែលខំសន្សំដើម្បីទុកចូល រួមចំណែកចែករំលែកជាមួយសង្គមទោះបីថវិការនេះមិនច្រើនក៏ប៉ុន្តែគឺជាការចូលរួមចំណែកមួយក្នុងនាមឈាមខ្មែរតែមួយ ខ្មែរជួយខ្មែរ ខ្មែររស់នៅក្រោមដំបូលស ន្តិភាពតែមួយ អរគុណសន្តិភាព ។

តារាសម្តែងលោក អ៊ឹម ជីវ៉ា បានបន្ថែមថាចំពោះក ម្មវិធីអបអរខួបកំណើតរបស់លោកនៅថ្ងៃទី១០ខែ ធ្នូឆ្នាំ២០២១នេះនៅសណ្ឋាគារភ្នំពេញ Phnom Penh Hot el នាវេលាម៉ោង៦ល្ងាចដោយមានការអញ្ជើញភ្ញៀវចូលរួមមិត្តភក្តិ សិល្បករ-សិល្បការិនីនិងអ្នកមានឋាន:ក្នុងសង្គមមួយចំនូនផងដែរ៕