បវរកញ្ញាកម្ពុជា ងិន ម៉ារ៉ាឌី បង្ហាញអារម្មណ៍បែបនេះទៅកាន់អ្នកគាំទ្រក្រោយបញ្ចប់វគ្គប្រកួតឈុតតំណាងជាតិយប់មិញ

ភ្នំពេញ:ទស្សនិកជននិងអ្នកគាំទ្រយ៉ាងច្រើនបានសម្តែងការសរសើរនិងកោតស្ញប់ស្ញែងខ្លាំងចំពោះឆន្ទ:ដ៏ល្អឥតខ្ចោះរបស់បវរកម្ពុជាកញ្ញា ងិន ម៉ារីឌី នារាត្រីដ៏អស្ចារ្យក្នុងវគ្គគ្រងឈុតតំណាងជាតិសម្រិ តសម្រាំងយ៉ាងល្អប្រណីតឈ្មោះថា«វប្បការិ កា ច ត្វានិមិត្ត»បង្ហាញលើឆាកអន្តរជាតិ។

ជាក់ស្តែងការបង្ហាញខ្លួនរបស់បវរកញ្ញាកម្ពុជាក្នុងវគ្គប្រកួតឈុតតំណាងជាតិនៅលើទឹកដីនៃប្រទេ សអ៊ីស្រាអែលនារាត្រីថ្ងៃទី១០ខែធ្នូឆ្នាំ២០២១នេះកញ្ញា ងិន ម៉ារ៉ាឌី មិនត្រឹមតែធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្ររំភើបខ្លាំងនោះទេគឺថែមទាំងមានខ្លះទៀ តបានស្រក់ទឹកភ្នែកផងដែរថ្វីត្បិតមានបញ្ហាឆ្គាំឆ្គ ងបន្តិចបន្តូចនោះ។

ចាប់អារម្មណ៍នៅលើទំព័រហ្វេសប៊ុករបស់បរវកញ្ញាកម្ពុជាកញ្ញា ងិន ម៉ារ៉ាឌី ក្រោយបញ្ចប់ការប្រកួតឈុតតំណាងជាតិយប់មិញនាងក៏បានបញ្ចេញសារដូច្នេះថានាងខ្ញ៉ំពិតជាមានមោទនភាពខ្លាំងណាស់ក្នុងការបង្ហាញនូវឈុតដ៏អស្ចារ្យរបស់កម្ពុជាមួយនេះទៅកាន់ពិភពលោក។

កញ្ញា ងិន ម៉ារ៉ាឌី បានបញ្ជាប់បន្ថែមទៀតថាឈុត វប្បការិកា ចត្វានិមិត្ត ដែលបានបង្ហាញអំពីវប្បធម៌ នឹងអរិយធម៌ដ៏ត្រចះត្រចង់របស់កម្ពុជា។នាងខ្ញុំសូ មអភ័យទោសរាល់កំហុសខុសឆ្គងដែលបានកើតឡើង៕