ចិត្តបុណ្យណាស!ម្ចាស់ហាងម៉ូតូ មហាលាភចុះចែកអំណោយនិងអាវរងាដល់តាៗស៊ីក្លូទាំងយប់

ភ្នំពេញ:បើតាមលោក អាំង សុខវាសនា និងលោក ស្រី សុង សៀកមួយម្ចាស់ហាងម៉ូតូ មហាលាភ ដែ លជាសប្បុរសជនមានទឹកចិត្តសប្បុរសធម៌ចុះចែកអំណោយជាអាវរងាដល់លោកតាស៊ីក្លូ ដែលពួកគា ត់សម្រាន្តតាមផ្លូវ ឬរបងផ្ទះមុខហាងនានាក្នុងរាជ ធានីភ្នំពេញបានបញ្ជាក់ថាដោយមើលឃើញពីភាពលំបាកនៅពេលអាកាសធាតុធ្លាក់ត្រជាក់ក្នុងរដូវនេះ។

លោកស្រី និងស្វាមីជាមួយនិងក្រុមការងារបានគិ តដល់តាតាស៊ីក្លូមុនគេភ្លាមព្រោះអាកាសធាតុត្រ ជាក់ហើយលោកតាៗដែលប្រកបមុខរបរស៊ីក្លូមា នវ័យចាស់ជរា ដើរដេកតាមផ្លូវ តាមរបងផ្ទះគេពិត ជាមានការលំបាកខ្លាំងណាស់។ណាមួយពួកគាត់គឺចាស់ៗទៅហើយពិបាកទ្រាំនឹងអាកាសធាតុត្រជាក់បែបនេះណាស់។

ម្ចាស់ហាងម៉ូតូមហាលាភរូបនេះនិយាយថាឪពុកគេឪពុកយើងមានវ៧យចាស់ៗគឺពិបាកណាស់ក្នុងការរស់នៅជាមួយនឹងអាកាសអាកាសធាតុត្រជាក់ ចុះទម្រាំពួកគាត់ដែលជាមនុស្សចាស់ហើយដើរដេកតាមផ្លូវតាមផ្សារ តាមរបងផ្ទះគេទៀតតើពួក គាត់ពិបាកយ៉ាងណាទៅ?។ការយកអំណោយមកជូនលោកតាៗស៊ីក្លូនាពេល នេះ គឺលោកស្រីមិនចង់ល្បីអីនោះទេតែនេះគឺជាអំពើល្អ ជាអំពើបុណ្យមួយដែលលោកស្រីអាចជួយដល់ពួកគាត់បាន និងបានជួយសម្រួលពីការលំបាករបស់ពួកគាត់បានមួយកម្រិតដែរ ។

ក្នុងនោះអំណោយដែលម្ចាស់ហាងម៉ូតូ មហាលាភ បាននាំយកនូវពេលនេះមានដូចជាអាវរងាសម្រាប់ពាក់នៅពេលយប់ដើម្បីកាត់បន្ថយភាពត្រជាក់ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ អាហារ និងថវិការមួយ ចំនួនផងដែរ។ លោកស្រីបានបញ្ជាក់ថាពិតណាស់ការជួយរបស់លោកស្រីគឺមិនមានសមត្ថភាពជួយបានគ្រប់គ្នានោះទេ តែលោកស្រីនឹងខិតខំបន្តការជួយនេះបន្តទៀតព្រោះការធ្វើបុណ្យមិនអាស្រ័យលើធំ ឬតូចនោះទេ សំខាន់លើកទឹកចិត្តរបស់យើង។

តាស៊ីក្លូម្នាក់បានលើកឡើងថា លោកពិតជាអរគុណខ្លាំងណាស់ដល់ម្ចាស់អំណោយ លោកពិតជាត្រូវការខ្លាំងណាស់ចំពោះសម្ភារៈមួយចំនួនជាពិសេសអាវរងាក្នុងរដូវត្រជាក់នេះ ពួកគាត់ពិតជាត្រជាក់ខ្លាំងណាស់នៅពេលយប់ពេលដែលដេកនៅតាមរបងផ្ទះរបស់អ្នកដទៃ នឹងមិនមានអាហារនិងសម្ភារៈគ្រប់គ្រាន់នោះទេ ព្រោះរដូវនេះជារដូវត្រជាក់ ហើយសម័យនេះមុខរបរធាក់ស៊ីក្លូក៏រកប្រាក់ចំណូលមិនបានច្រើនដែរ។ លោកអរគុណដល់សប្បុរសជននានាដែលតែងតែជួយដល់ពួកគាត់ ហើយ ពួកគាត់មិនមានអ្វីច្រើនក្រៅពីពាក្យអរគុណនោះទេ៕