ជំហានទាំង 6 ក្នុងការរៀបចំខ្លួនចំពោះថ្ងៃដំបូង នៃការងារថ្មីរបស់អ្នក

អារម្មណ៍​នៅពេល​ជាប់​ការងារ គឺ​ពិតជា​សប្បាយរីករាយ​ជាទីបំផុត ហើយ​ទន្ទឹមនឹង​គ្នា​នេះ ការរៀបចំ​ខ្លួន​នៅ​ថ្ងៃ​ដំបូង​នៅ​កន្លែង​ការងារ​ថ្មី ក៏មាន​សារៈសំខាន់​ដែរ ព្រោះ​ចំនាប់អារម្មណ៍​នៃ​អ្នក​គ្រប់គ្នា​នៅ​កន្លែង​ការងារ​ថ្មី​ទៅលើ​រូបអ្នក​នៅ​ថ្ងៃ​ដំបូង គឺ​សំខាន់​ណាស់។ ចំនាប់អារម្មណ៍​នៅ​កន្លែង​ការងារ​ថ្មី​ថ្ងៃ​ដំបូង វា​អាចមាន​ទំនាក់ទំនង​ជាមួយនឹង​ការទំនាក់ទំនង​ការងារ​របស់​អ្នក នៅ​កន្លែង​ការងារ​ជាមួយ​អ្នក​គ្រប់គ្នា ជាពិសេស​ប្រធាន​ឬ​អ្នកគ្រប់គ្រង​របស់​អ្នក។ ខាងក្រោម​យើង នឹង​បង្ហាញ​អ្នក​នៅ​ចំនុច​មួយចំនួន។

  1. រក្សា​សុខភាព

ការ​ញ៉ាំ​អាហារ​ពេលព្រឹក​ជា​រឿង​សំខាន់ វា​អាច​កំណត់ថា​ពម​ពល​ប្រចាំថ្ងៃ​របស់​អ្នក ហើយក៏​អាចអោយ​អ្នក​មិន​អស់កំលាំង​គ្រប់គ្រាន់​នា​ព្រឹក​ថ្ងៃ​បន្ទាប់​បាន ។

  1. ទៅធ្វើ​ការអោយ​បាន​មុន​ម៉ោង និង ចេញ​យឺត

ការ​ទៅ​ធ្វើការ​ទាន់ពេលវេលា គឺជា​អ្វីដែល​បណ្តា​ក្រុមហ៊ុន​ចង់បាន ។ ការ​មក​ធ្វើការ​អោយបាន​មុនគេ​បន្តិច​នៅ​ថ្ងៃ​ដំបូង ហើយ​អ្នក​ក៏​គួរតែ​ចេញ​រាង​យឺត​បន្តិច​ដែរ ដែល​អាច​បញ្ជាក់​អោយឃើញថា​អាច​នឹង​រៀន​អ្វីដែល​ថ្មី ហើយក៏​អាច​ទទួលយកអ្វីៗដែល​ថ្មី​សម្រាប់​ខ្លួន​អ្នក​បាន ។

  1. ធ្វើអោយមាន​ការចាប់​អារ​ម្ម​ណ៍

ស្លៀក​សម្លៀកបំពាក់​ដែល​សាក​សម​ជាមួយនឹង​កន្លែង​ធ្វើការ​របស់​អ្នក រឺក៏​ជ្រើសរើស​សម្លៀកបំពាក់​ណា​ដែល​ចូលចិត្ត និង សមរម្យ ។ ជាងនេះទៀត​អ្នក​ត្រូវតែ​ញញឹម​ជាប់​ជានិច្ច ដើម្បី​បញ្ជាក់ថា​អ្នក​រីករាយ​នឹង​ការងារ​នេះ ។ អ្នក​ត្រូវតែមាន​ភាពរួស​រាយ​ជាមួយ​មិត្ត​រួមការ​ងារ​នោះ​អ្នកនឹង​ក្លាយ​ក្រុមការងារ​ដ៏​ល្អ​មួយ ។

  1. ដឹង​ពី​ក្រុមហ៊ុន​នោះ

ការរៀបចំ​កិច្ចសន្ទនា​មួយ​ដែល​ទាក់ទង​ជាមួយនឹង​ក្រុមហ៊ុន មុននឹង​អ្នក​ចាប់ផ្តើម នឹង​ជួយ​អ្នក​អោយទទួល​ការងារ​នោះ ។ អ្នក​ត្រូវ​ប្រាកដថា ការជជែក​របស់​អ្នក​គឺ​ត្រូវ​ចំនុច​ដូចជា តម្លៃ​របស់​ក្រុមហ៊ុន បេសកកម្ម ចក្ខុវិស័យ និង ផលិតផល រឺក៏​សេវាកម្ម​របស់​ក្រុមហ៊ុន​ផងដែរ ។ ទាំងនេះ​នឹង​ជួយ​អ្នក​ក្នុងការ​ដែលមាន​ទំនាក់ទំនង​ល្អជា​មួយក្រុម​ការងារ ។

  1. មាន​ទំនុកចិត្ត​លើ​ខ្លួនឯង

ទំនុកចិត្ត​គឺជា​គន្លឹះ​ដ៏​សំខាន់​មួយ​សម្រាប់​ការងារ​ជោគជ័យ ។ បង្ហាញ​ទំនុកចិត្ត​របស់​អ្នក​ចំពោះ​និយោជក និង មិត្ត​រួមការ​ងារ​របស់​អ្នក ពួកគេ​នឹង​មើលឃើញថា​អ្នកជា​មនុស្ស​ដែល​ធ្វើអោយ​ក្រុមហ៊ុន​មានការ​រី​ចម្រើន ។

  1. សួរ និង ស្តាប់​យោបល់

គ្រប់​ការងារ និង សកម្មភាព​ដំបូង អ្នក​គ្រប់គ្នា​តែងតែ​ត្រូវ​ការជួយ ប្រសិនបើ​អ្នកមាន​ចំនុច​ណាមួយ​ដែល​មិនទាន់​ច្បាស់លាស់​លើ​ការងារ​របស់​អ្នក អ្នក​អាច​សួរ​មិត្ត​រួមការ​ការ​របស់​អ្នក​ដោយ​ពាក្យ​និង កាយវិការ​សមរម្យ ។ អ្នក​អាច​ស្តាប់​ការពន្យល់​របស់​ពួកគេ ហើយ​ធ្វើការ​កត់ចំនាំ​ផងដែរ ។ ការត្រៀមខ្លួន​អោយ​រួចរាល់​សម្រាប់​ថ្ងៃ​ដំបូង​នៅ​កន្លែងធ្វើការ​ពិតជា​សំខាន់​ណាស់ ។ ថ្ងៃ​ដំបូង​របស់​អ្នក​ត្រូវតែ​ចាប់ផ្តើម​ដោយ​ល្អ​បំផុត៕

ប្រភព៖ CamUpJob