វណ្ណដា ក្លាយជាសិល្បករកម្ពុជាដំបូងឈរលើទំព័រមុខនៃទស្សនាវដ្ដីអន្ដរជាតិ

ភ្នំពេញ:នេះជាដំណឹងដ៏រំភើបសម្រាប់តារាចម្រៀងរ៉េប វណ្ណដា ខណ:ដែលលោកបានក្លាយជាសិល្បករខ្មែរដំបូងគេដែលលេចវត្តមាននៅទំព័រមុខនៃទ ស្សនាវដ្ដីអន្តរជាតិមួយ។នេះបើយោងតាមប្រភពពី ហ្វេសប៊ុកផេករបស់ផលិតកម្ម បារមី ។

ផ្អែកតាមខ្លឹមសារដែលបង្ហោះដោយផលិតកម្ម បា រមីបានលើកឡើងថា“អបអរសាទរទៅកាន់Vann Da- វណ្ណដា ក្នុងការក្លាយជាសិល្បករដំបូងនៃប្រ ទេសកម្ពុជាដែលបានឈរនៅលើទំព័រមុខនៃទស្ស នាវដ្ដីអន្ដរជាតិ LiFTED Asiaប្រចាំខែធ្នូ នេះ!”។

បន្ថែមពីលើការអបអរមួយនេះដែរផលិតកម្មក៏បានថ្លែងអំណរគុណទៅកាន់ហ្វេនៗដែលតែងតែគាំទ្រសិ ល្បកររបស់ខ្លួន និងអរគុណជាពិសេសទៅកាន់ទស្សនាវដ្ដី LiFTED Asia ក្នុងការជ្រើសរើសបទ “Time To Rise” ជា “Best Video of 202 1″។

សូមបញ្ជាក់ថាកាលពីថ្ងៃទី០៩ខែធ្នូឆ្នាំ២០២១ផលិ តកម្ម បារមី ក៏បានបង្ហោះសារធ្វើឱ្យអ្នកគាំទ្រមាន ការភ្ញាក់ផ្អើលដោយសារតែMV«Time to Rise» របស់ វណ្ណដា និង ព្រឹទ្ធាចារ្យលោកតា គង់ ណៃ ត្រូ វបានជាប់ចំណាត់ថ្នាក់លេខ១«Best Vid eos o f 2021»ដែលជ្រើសរើសដោយLiFT ED Asia ផងដែរ៕