ផ្ទុះការសរសើរ ! ខេមរ: សិរីមន្ត ឆ្លៀតធ្វើពេលរឿងនេះជាមួយសិល្បករ-សិល្បការិនីខ្វះខាត

ភ្នំពេញ:កំពូលតារាចម្រៀងប្រុសលោក ខេមរ: សិរីមន្ត ស្របពេលដែលអាជីពសិល្ប:ទទួលបានជោគជ័យនិងមុខជំនួញកំពុងដំណើរការយ៉ាងរលូននោះលោកក៏បានឆ្លៀតពេលធ្វើរឿងនេះឡើងជាមួយសិល្បករ-សិល្បការិនីដែលជួបការខ្វះខាត់។

សកម្មភាពរបស់លោក ខេមរ: សិរីមន្ត និងភរិយាពេលកាន់តែទទួលបានការគាំទ្រហើយសរសើរខ្លាំងពីទស្សនិកជនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន។ទង្វើរនេះត្រូវបានគេចាត់ទុកថាគំរូល្អសម្រាប់សង្គមនិងអ្នកសិល្ប:ឯទៀតគួរតែធ្វើដូចលោកផងដែរ។

ជាក់ស្តែងកាលពីថ្ងៃទី២២ខែធ្នូឆ្នាំ២០២១ម្សិលមិញលោក ខេមរ: សិរីមន្ត និងភរិយាបានបង្ហាញសកម្មសប្បុរសធម៌មួយតាមរយ:ការចុះចែករំលែកក្តីស្រលាញ់និងអំណោយមួយចំនួនដល់រៀមច្បងសិ ល្ប:មួយចំនួនដែលពួកគាត់កំពុងតែមានការខ្វះខាតសម្រាប់ជីវភាពប្រចាំថ្ងៃ។

លោក ខេមរ: សិរីមន្ត បានរៀបរាប់ថាអំណោយនិងទឹកប្រាក់នេះជាទឹកចិត្តបន្តិចបន្តូចចំពោះលោកគ្រូ អ្នកគ្រូសិល្បកររៀមច្បង។សង្ឃឹមថានឹងអាចជួយរំលែកការលំបាកគាត់បានខ្លះ។សូមជូនពរអោយគាត់មានសុខភាពល្អ រកសុីមានបានព្រមទាំងជួយផ្តល់ដំបូន្មានល្អៗដល់ខ្ញុំនិងប្អូនៗជំនាន់ក្រោយ ៕