ចូលរួមអបអរ !តារាសម្តែង មាន សូនីតា ទទួលការតែងតាំងគោរមងារពីសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

ភ្នំពេញ:តារាស្រីកញ្ញា មាន សូនីតា កាលពីថ្ងៃទី២ ២ខែធ្នូឆ្នាំ២០២១ម្សិលមិញគេឃើញនាងបង្ហាញអារម្មណ៍ក្រេកអរខ្លាំងបន្ទាប់ពីនាងទទួលបានការ តែងតាំងគោរម៌្យងារជាទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតសម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកា យនៃព្រះរាជាណាចក្រកម្ពុជា ។

យោងតាមសាមីខ្លួនកញ្ញា មាន សូនីតា បានបង្ហោះនៅលើបណ្តាញស ង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថាជាថ្ងៃ ជាមហាកិត្តិយសដ៏ថ្លៃថ្លា ថ្ងៃនេះនា ងខ្ញុំ មាន សូនីតា បានទទួលការតែងតាំងអោយមានស័ក្តិជាបញ្ញាត្តិគោរម៌្យងារ ទិត្យាចិត្តធម្ម បញ្ញាមហាឧបាសិកាពុ ទ្ធសាសនូបត្ថម្ភក៍ពីសម្តេចព្រះអភិសិរីសុគន្ធាមហា សង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតសម្តេចព្រះមហា សង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជា ណាចក្រកម្ពុជា ។

តារាសម្តែង មាន សូនីតា បាននិយាយបន្ថែមទៀតថាសូមអោយអ្នកទាំងអស់គ្នាទទួលបានផលបុណ្យកុសលដែលខ្ញុំបានសាងនិងបុណ្យដែលខ្ញុំមាន។សូមអោយជួបប្រទះតែសេចក្តីសុខសុខភាពល្អនិងជោ គជ័យគ្រប់ភារកិច្ចទាំងអស់ ។

ទន្ទឹមគ្នានេះដែរគេក៏សង្កេតឃើញមានអ្នកគាំទ្រនិ ងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានស ម្តែងការចូលរួមអបអរនិងសរសើរតារាសម្តែងស្រីកញ្ញា មាន សូនីតា ដែលនាងទទួលបានការតែង តាំងគោរម៌្យងារនេះពីសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។ប៉ុន្តែក្នុងនោះក៏មានខ្លះទៀតបានចេញមករិះគ ន់ដោយមិនពេញចិត្តចំពោះនាងផងដែរ៕