អាជីពសិល្ប:កម្រើកវិញ សុខ ស្រីម៉ុច ប្រែរូបសម្រស់កាន់តែស្អាតជាងមុន

ភ្នំពេញ: កញ្ញា សុខ ស្រីម៉ុច ដែលជាតារាសម្តែងមានប្រជាប្រិយភាពមួយដួងខណ:ពេលដែលអាជីពសិល្ប:ហាក់កម្រើកឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់មួយរយ:ដោយសារបញ្ហាជំងឺកូវីដ-១៩នោះពេលនេះឃើញថានាងក៏កាន់តែប្រែរួបសម្ផស្សខ្លាំងរហូត១៨០ដឺក្រេ។

ជាក់ស្តែងបើសង្កេតឃើញពេលបច្ចុប្បន្នតារាស្រីកញ្ញា សុខ ស្រីម៉ុច គឺមានការប្រែប្រួលខ្លាំងទាំងជីវភាពរស់នៅប្រចាំថ្ងៃនិងភាពហ៊ឺហា ប្រើប្រាស់របស់មានតម្លៃថ្លៃៗ មិនចាញ់តារាស្រីឯទៀតនោះទេ។ មិនតែប៉ុណ្ណោះ ស្រីម៉ុច ក៏កាន់តែមានភាពសិចស៊ី ស្រស់ស្អាតខ្លាំងជាងមុនទៀតផង។ការរក្សាបានទីផ្សារសិល្បៈ តាមរយៈការចេញ សម្តែង-ច្រៀងនិងភាពសិចស៊ីស្រស់ស្អាតពីកញ្ញាសុខ ស្រីម៉ុច ពេលនេះក៏ត្រូវទស្សនិកជនមួយចំនួនយល់ថា នាងនូវតែអាចក្តាប់បានឱកាសចេញកើបលុយដើម្បីតម្រូវជីវភាពនិងភាពហ៊ឺហាប្រចាំថ្ងៃ។

តារាសម្តែង កញ្ញា សុខ ស្រីម៉ុច បញ្ជាក់ឲ្យដឹងថា ចំពោះអាជីពសិល្បៈបច្ចុប្បន្នបានចាប់ផ្តើមដំណើរការល្អឡើងវិញហើយគ្រាន់តែពេលខ្លះនាងហាក់រៀងរយាលបន្តិចដោយសារជាប់រវល់ការងារផ្ទាល់ខ្លួនខាងក្រៅដូចជាការរក់ស៊ីរបរផ្សេងៗពិសេសគឺការលក់ផលិតផលថែរក្សាសម្រស់ដែលនាំចូលមកពីប្រទេ សថៃជាដើម។

មកដល់ត្រង់ចំណុចនេះដែរនៅពេលដែលសួរថាតើរាល់ថ្ងៃ ស្រីម៉ុច មានវិធីសាស្រ្តបែបអាចថែរក្សាសម្ផស្សនៅស្រស់ស្អាតដូចដើមបែបនេះ?។ ចម្លើយត្រូវបាន សុខ ស្រីម៉ុចនិយាយដោយសំណើចថានាងមិនចង់និយាយអ្វីច្រើនទេគ្រាន់តែចង់ប្រាប់អ្នកគាំទ្រថាដោយសារខ្លួនប្រើផលិតផលត្រូវគឺផលិតផលដែលខ្លួននាំយកពីថៃមកលក់សព្វថ្ងៃដោយខ្លួនឯង។

ដោយឡែកងាកមករឿងសិស្ប:ត្រូវបាន សុខ ស្រីម៉ុច និយាយ ដែរថាទោះបីជាពេលខ្លះនាងរវល់ការងារខាងក្រៅក៏នៅតែមិនបោះបង់អាជីពដែលនាងបានខិតខំពង្រឹងសមត្ថភាពនិងទេពកោសល្យដើម្បី សាងកេរ្តិ៍ជាច្រើនឆ្នាំរហូតមកទល់ពេលបច្ចុប្បន្ន នោះដែរពិសេសជាង នេះនាងក៏អរគុណដល់ទស្សនិកជនដែលតែងតែ គាំទ្រ និងឲ្យតម្លៃលើការសម្តែងរបស់នាងរហូតមក៕