ជីវិតនាយ តាក់ស៊ី និងភរិយាក្រោយចាប់ផ្តើមមានពន្លឺជាថ្មី

ភ្នំពេញ:ថ្មីៗនេះតារាកំប្លែងនាយ តាក់ស៊ី បានធ្វើអ្ន កគាំទ្រចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាថ្មីបន្ទាប់ឮដំ ណឹងថាតារាកំប្លែងរូបនេះនិងគូជីវិតថ្មីបានរៀបចំពិ ធីសម្ពោធហាងនិងឡើងគេហដ្ឋានថ្មីមានតម្លៃដល់ ទៅ១៨ម៉ឺនដុល្លារផ្អើលអ្នកសិល្ប:។

ស្របពេលមានដំណឹងថាតារាកំប្លែងនាយ តាក់ស៊ី និងប្រពន្ធក្រោយចាប់ផ្តើមប្រែមុខមាត់ថ្មីជាមួយកា របើកសម្ពោធហាងនិងកម្មវិធីឡើងគេហដ្ឋានថ្មីនេះដែរគេឃើញមហាជននិងអ្នកគាំទ្រមួយចំនួនបានបង្ហាញការចូលរួមអបអរសារនិងផ្តល់ជាកម្លាំងចិត្តដល់នាយ តាក់ស៊ី ផងដែរ។ខណ:ខ្លះទៀតក៏មាន មន្ទិលដែរថាតើនាយ តាក់ស៊ី បានប្រភពចំណូលពី ណាលឿនម្លេសរហូតមានលុយច្រើនបែបនេះបើក ហាងនិងទិញផ្ទះដ៏ស្កឹមស្កៃបែបនេះ។

សំណួរនេះផ្ទុះឡើងដោយហេតុថាកន្លងមកគេឃើ ញនាយ តាក់ស៊ី តែងក្អូញត្អែរដោយរស់នៅផ្ទះជួលលំបា កខ្វះមុខខ្វះក្រោយស្ទើររកកម្រៃបង់ថ្លៃឈ្នួលស្ទើរតែមិនបានទៀតផង។ជុំវិញចម្ងល់នេះដែររហូតមកទល់ពេលនេះមិនទាន់មានការបញ្ជាក់ពីនាយ តាក់ស៊ី នៅឡើយទេខណ:មានប្រភពខ្លះបង្ហើបថា

តាមពិតផ្ទះថ្មីនិងហាងទើបនឹងបើកនោះមិនមែនជាកម្មសិទ្ធិរបស់នាយផ្ទាល់នោះទេប៉ុន្តែជារបស់មិ ត្តភក្តិជិតស្និទ្ធជាមួយនាយ តាក់ស៊ី ឲ្យលោកនិងប្រពន្ធមកស្នាក់នៅបណ្តោះអាសន្នសិន៕