រន្ធត់ចិត្តគ្រប់គ្នាចំពោះស្លាប់របស់តារាចម្រៀង នាង ប្រាក់សុគន្ធ

ភ្នំពេញ: ដំណឹងនៃការស្លាប់តារាចម្រៀងប្រុសវ័យ ក្មេងរបស់ផលិតកម្មសាន់ដេ នាង ប្រាក់សុគន្ធ បានធ្វើឲ្យមហាជននិងអ្នកគាំទ្រព្រទាំងអ្នកសិល្ប:ច្រើនបានបង្ហាញអារម្មណ៍រន្ធត់ចិត្តខ្លាំងចំពោះរឿងរ៉ាវដ៏អកុសលនេះ។

ការស្លាប់របស់តារាចម្រៀងវ័យក្មេងរូបនេះត្រូវបានប្រភពរាយការណ៍ថា នាង ប្រាក់សុគន្ធ បានជួបនូវគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអាធ្រាត្រឈានចូ លថ្ងៃទី២៥ខែធ្នូឆ្នាំ២០២១ក្រោយចេញពីច្រៀងនៅ ហាងសាច់អាំងហេងៗ២ក្បែរច្រមុះជ្រូកស្ទឹងមានជ័ យ។

គណនីហ្វេសប៊ុកឈ្មោះ ឈាម ត្រជាក់បានបង្ហោះភ្ជាប់ជាមួយរូបភាព នាង ប្រាក់សុគន្ធ បែបនេះថា
បងប្អូនអ្នកជិះម៉ូតូយប់ៗជ្រៅមេត្តាប្រយ័ត្នប្រយែងឱ្យបានខ្ពស់ផងដាច់ខាតត្រូវពាក់មួកការពារឱ្យជាប់ ពេលខ្លះយើងខំប្រុងប្រយ័ត្នហើយតែឡានមកបុកពីក្រោយជីវិតផុយស្រួយណាស់បុកហើយជួនបើករត់បាត់ទៀតបើទោះចាប់បានយ៉ាងច្រើនសងលុយបន្តិចបន្តូចប៉ុណ្ណោះ។អ្នកបុករួចខ្លួនបាត់យើងស្លាប់ឥតប្រយោជន៍គ្រួសារទុក្ខបុិនភ្នំយំស្ទើបែកទ្រូងគ្រប់គ្នា។

ប្រភពបន្ថែមថាសូមចូលរួមរំលែកទុក្ខគ្រួសារសពផងសូមឲ្យវិញ្ញាណក្ខន្ធប្អូនបានទៅទីស្ងាប់សុខ។ប ញ្ជាក់៖គាត់ស្លាប់ដោយសារឡានបើកបុកពីក្រោយយប់មិញខ្ទង់ម៉ោង៣ទៀបភ្លឺហើយបានស្លាប់ពេលទៅដល់មន្ទីពេទ្យ។

ចំណែកពិធីករលោក ប៉ែន ចំរ៉ុង ក៏បានរៀបរាប់ដែរថាស្លុតចិត្តណាស់ប្អូនអើយប្អូនប្រុសNeang Pra ksokun Neang Kuntheaជាមនុស្សស្លូតមិន ដែលចេះមានបញ្ហានឹងអ្នកណាទេចេះគោរពគេឯង រួសរាយណាស់ហើយគ្នាឡើងមកពីប៉ៃលិនពីរនាក់បងប្អូនប្រឹងប្រែងខ្លាំងណាស់ទំរាំបានប៉ុណ្ណឹងតែបែរជាមកជួបរឿងអកុសលបែបនេះ។

លោកបន្ថែមទៀតថាមិនដឹងពុកម៉ែគាត់នៅខេត្តរន្ធត់ក្តុកក្តួលយ៉ាងណាទេសូមកុសលផលបុណ្យដែលខ្ញុំបានសាងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធប្អូនប្រុសទៅកាន់សុគតិភពផងចុះ។ជាមួយគ្នានេះគេឃើញមហាជនជាច្រើនបានសម្តែងការសោកស្តាយនិ ងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នាង ប្រាក់សុគន្ធ គ្រប់គ្នា៕