
តារាសម្តែង និងជាពិធីករដ៏ល្បីឈ្មោះ លោក ប៉ែន ចំរ៉ុង អតីតស្វាមីរបស់ អ្នកនាង ភិន សុដាលីស បន្ទាប់ពីបានលែងលះគ្នាដោយស្របច្បាប់ ពួកគេទាំងពីរបានផ្តាច់ការទំនាក់ទំនងដាច់តែម្តង ទោះបីចំណងដៃជាប្តីប្រពន្ធដ៏ខ្លីមួយគូបន្សល់ទុកនឹងកូនស្រីមួយដ៏គួរឲ្យស្រលាញ់យ៉ាងណាក្តី។
ក្រោយបញ្ចប់ចំណងស្នេហ៍ អតីតស្វាមីរបស់តារាស្រីរូបនេះក៏រកឃើញគូស្នេហ៍ថ្មីជាកូនស្រីអ្នកខេត្តបាត់ដំបង ហើយអ្នកទាំងពីរក៏ធ្លាប់បង្ហើបប្រាប់មហាជនថាខ្លួននិងចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះ។គ្រាអតីតស្វាមីបង្ហើបថ្ងៃចូលរោងការជំរុញអោយ កូនស្រីថៅកែផលិតកម្មមហាហង្សមិនបង្អង់បង្ហោះរូបផ្អែមល្ហែមជាមួយបុរសអាថ៍កំបាំងម្នាក់អមជាមួយពាក្យពេចន៍រំលេចឡើងថា« ទោះបីយើងមានហេតុផលច្រើនប៉ុណ្ណា ដើម្បីកុហកមនុស្សគ្រប់គ្នា ប៉ុន្តែហេតុផលតែមួយគត់ដែលធ្វើឱ្យនរណាម្នាក់ព្រមអភ័យទោសចំពោះយើងនោះគឺក្តីស្រលាញ់…»។