រូបថតមង្គលការជាង១០ឆ្នាំមុនរបស់ មាស សុខសោភា ត្រូវបានបែកធ្លាយផ្អើលអ្នកគាំទ្រ

ភ្នំពេញ:មហាជននិងអ្នកគាំទ្រមានការភ្ញាក់ផ្អើលខ្លាំងខណ:ដែលរូបថតចំនួន២សន្លឹកនៃមង្គលការរបស់កំពូលតារាចម្រៀង មាស សុខសោភា ដែលមានរយ:ពេលជាង១០ឆ្នាំហើយនោះត្រូវបានមិត្តភក្តិរួមអាជីពសិល្ប:ទម្លាយជាសាធារណ:នៅលើបណ្តាញសង្គ។

បើតាមការសង្កេតឃើញថ្ងៃបរិច្ឆែតពេលវេលាមង្គ លការនោះគឺគិតមកទល់ពេលនេះមានរយ:ពេល ១២ឆ្នាំហើយដែលតារាចម្រៀងស្រីសំនៀងមនោស ញ្ចេតនា មាស សុខសោភា បានរៀបមង្គលការជា មួយស្វាមីដោយរស់នៅយ៉ាងមានសុភមង្គលបំផុតតែកន្លងទៅពុំមាននណាដឹងទេថានាងបានរៀបការរួច។

តារាចម្រៀងអ្នកនាង មាស សុខសោភា បានចូលរោងការជាមួយស្វាមីនាអំឡុងថ្ងៃទី២៨ខែធ្នូឆ្នាំ២០ ០៩ប៉ុន្តែកាលនោះនាងមិនបានបញ្ចេញឲ្យដឹងជាសាធារណ:នូវពិធីមង្គលការរបស់ខ្លួនឡើយដោយទំនងក្លាចបាក់ស្រុតនូវប្រជាប្រិយភាពនិងការគាំទ្រនៅក្នុងអាជីពសិល្ប:។

តួយ៉ាងមិត្តភក្តិសិល្ប:រួមអាជីពគឺតារាចម្រៀងប្រុសលោក ឆន សុវណ្ណារាជ ថ្មីៗនេះបានបង្ហោះរូបភាព ២សន្លឹកអបដោយការជូនពរនាឱកាសគម្រប់១២ ឆ្នាំនៃអាពាហ៍ពិពាហ៍របស់អ្នកនាង មាស សុខសោភានិងស្វាមីផងដែរ។ដោយឡែកតារាស្រីកញ្ញា ញឹម ច័ន្ទថន ក៏បានបង្ហោះសារជូនពរផងដែរ។

កញ្ញា ញឹម ច័ន្ទថនបានលើកឡើងថាមើលមិនចង់ស្គាល់រូបខ្ញុំនិងលោក ឆន សុវណ្ណារាជ ពេលវេលាលឿនណាស់១២ឆ្នាំខ្ញុំសប្បាយចិត្តពេលឃើញអ្នកទាំងពីរមានសេចក្តីសុខ។សូមឲ្យសំណាងល្អជោគ ជ័យគ្រប់ការងារប៉ងប្រាថ្នាអ្វីបានសម្រេចណា។គេក៏ឃើញមហា ជនជាច្រើនបានផ្ញើសារអបអរនិងជួនពរ មាស សុខសោភា និងស្វាមីផងដែរ៕