ទីបំផុត !ក្រុមតូចឬ«SmallWorld SmallBand »ប្រកាសរំសាយក្រោយរួមដំណើរសិល្បៈ៩ឆ្នាំ

ភ្នំពេញ:អ្នកគាំទ្រនិងមហាជនប្រាកដជាចាំបាននូវចម្រៀង«បើអាច»ដែលពេញនិយម ជាខ្លាំង ក្នុងចំ ណោមយុវវ័យនិងនាំឱ្យគេស្គាល់កាន់តែច្បាស់ ពី តា រាចម្រៀងក្រុមតូចឬ ជា ភាសា អង់គ្លេស ហៅថា «S mallWorld SmallBand»ដែល បទ« បើ អាច » នេះ គឺ ស្ថិតក្នុង អាល់ ប៊ុ ម ចម្រៀង២គុណ៥របស់ ពួ កគេ ។

ក្រុមតូចឬSmall World Small Bandគឺមានស មាជិកចំនួន៤រូបដូចជា,កញ្ញា រិទ្ធី លំអរកេសរ,លោ ក ម៉ម ពេជ្ជរិទ្ធ ,លោក រៀម សុខភិរម្យ និង លោក រ៉ុ ង សុភីដេវីដ។ បើគិតមកដល់បច្ចុប្បន្នក្រុមនេះបា នស្រាក់ដៃគ្នាផលិតបទចម្រៀងបម្រើប្រិយមិត្តមានរយ:ពេល៩ឆ្នាំទៅហើយ។

យ៉ាងណាមិញក្រោយពេលសាងភាពល្បីល្បាញអ ស់ជាច្រើនឆ្នាំមកនោះក៏ស្រាប់តែឥឡូវនេះលេចឮដំណឹងថាក្រុមតូចឬSmall World Small Ban dបានប្រកាសចែកផ្លូវគ្នាយ៉ាងភ្ញាក់ផ្អើលទៅវិញ។ដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រនិងមហាជនសម្តែងការសោកស្តាយគ្រប់គ្នា។

ជាក់ស្តែងនៅលើទំព័រហ្វេសប៊ុករបស់ក្រុមតូចបានបង្ហោះដោយរៀបរាប់ខ្លឹមសារថាថ្ងៃនេះក្រុមតូចសូ មជូនដំណឹងដល់អ្នកគាំទ្រនិងមហាជនទាំងអស់ គ្នាថា«ដំណើរសិល្បៈ៩ឆ្នាំ(២០១២-២០២១)រប ស់Small World SmallBandក្រុមតូចត្រូវបានបញ្ចប់»នៅថ្ងៃនេះហើយ។យ៉ាងណាមិញនេះមិន មែនជាទីអវ សាននៃតន្ត្រីរបស់សមាជិកនីមួយៗក្នុ ងក្រុមតូចនោះឡើយ។ពួកយើងនៅតែបន្តដំណើរសិល្បៈបន្តទៀតតែរៀងៗខ្លួនក្នុងពេលអនាគត។

ប្រភពដដែលបន្តថាពួកយើងនៅតែជាមិត្តភក្តិអ្នកស្រលាញ់និងគាំទ្រតន្ត្រី។ពួកយើងនៅតែបន្តផលិ តស្នាដៃបន្ថែមជូនដល់អ្នកគាំទ្រនិងមហាជនទាំង អស់គ្នា។ឆ្លៀតឱកាសពេលនេះក្រុមតូចសូមអរគុ ណបុគ្គលគ្រប់រូបស្ថាប័នក្រុមហ៊ុននានាដែលបានចូលរួមដំណើរសិល្បៈជាមួយក្រុមតូចតាំងពីថ្ងៃដំបូ ងមកដល់ថ្ងៃនេះ។អរគុណដល់សមាជិកក្រុមនីមួ យៗក្នុងក្រុមតូចដែលបានក្លាយជាគ្រួសារទី២រប ស់យើង។ដោយសារតែតន្ត្រីបានធ្វើអោយពួកយើងជួបគ្នា។ដោយសារតែស្រលាញ់បានធ្វើអោយពួកយើងនៅជាមួយគ្នា។

ក្រុមតូចនិយាយទៀតថាអរគុណដល់អ្នកគាំទ្រទាំ ងអស់បើពុំមានអ្នកទាំងអស់គ្នាទេម៉្លោះអី វត្តមានក្រុមតូចពិតគ្មានន័យអ្វីនោះឡើយ។អ្នកទាំងអស់ គ្នាជាកំលាំងចិត្ត។ក្រុមតូចស្រលាញ់អ្នកទាំងអស់ គ្នាណាស់។ពួកយើងសំណាងណាស់ដែលមានអ្ន កគាំទ្រដូចអ្នករាល់គ្នា។ក្រុមតូចអរគុណខ្លាំងណា ស់ហើយសង្ឃឹមថាដំណឹងនេះមិនមែនជាដំណឹងមិនល្អសំរាប់អ្នករាល់គ្នាតែផ្ទុយទៅវិញនេះជាដំណឹ ងសំរាប់ការបើកទំព័រថ្មីនៃដំណើរតន្ត្រីថ្មីពីសមាជិកក្រុមតូច។

ក្រុមSmall World Small Bandបន្ថែមថាអ្នកទាំងអស់គ្នានៅតែអាចស្តាប់បទចម្រៀងក្រុមតូច តាមទំព័រផ្លូវការរបស់ក្រុមតូចដែលមានក្នុងFace bookនិងYoutube។ក្រុមតូចសូមជូនពរឆ្នាំថ្មីសិរីសួស្តីមានដល់អ្នករាល់គ្នា។សប្បាយចិត្តអោយបានច្រើន និងថែរក្សារសុខភាពផងណា៎៕