
ថ្ងៃទី17 ខែកុម្ភៈ ឆ្នាំ2019 នេះ នៅខេត្តព្រៈសីហនុ មានគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់មួយដែលបង្កដោយរថយន្តដឹកស៊ីម៉ង់ត៌ ម៉ាកហ៊ីយ៉ុនដាយ ពាក់ស្លាកលេខ កំពង់ធំ 3A-1369 មានទិសដៅចេញពីកំពង់ផែស្រុកស្រែអំបិលទៅភ្នំពេញ មកដល់ចំណុចកើតហេតុរថយន្ត ដាច់ហ្វ្រាំងក៏បានបុករថយន្ត04គ្រឿងផ្សេងទៀតដែលចតនៅចិញ្ចើមផ្លូវបណ្តាលឱ្យមនុស្សម្នាក់រងរបួស និងម្នាក់ទៀតបានស្លាប់ រថយន្តចំនួនប្រាំ(៥)គ្រឿងបានទទូលការខូចខាតយ៉ាងដំណំ ។
ក្រោយពេលទទួលបានដំណឹងនេះភ្លាម គេមើលឃើញថា កញ្ញា ពេជ្រ សោភាតារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មហង្សមាសបានធ្វើការឡាយវីដេអូទាក់ទងបញ្ហាខាងលើនេះដោយពន្លះខ្លាំងថា បងៗដែលបើកឡានធំៗគួរមានខួរគិតផង គេស្រលាញ់ជីវិតគេណាស់ គេមិនចង់មានគ្រោះថ្នាក់នោះទេ តែលោកបងៗបើរថយន្តធន់ធំមេត្តាបើកភ្នែកមើលផង លឺតែគ្រោះថ្នាក់ចរាចរណ៍ដោយសារតែឡានធំរាល់ថ្ងៃនេះនៅពេលគ្រោះថ្នាក់ចរាចរណ៍គេខឹងគេវ៉ៃកុំខឹងគេអោយសោះ ដោយសារគេខឹងយើងបើកឈ្លើយពេក បើកឡានបុកគ្រួសារគេស្លាប់ សួរថានរណាមិនខឹង?
សូមជម្រាបផងដែរថា បន្ទាប់ពីធ្វើការឡាយនិយាយរឿងហើយ តារាចម្រៀងស្រីរូបនេះ បានលុបវីដេអូចេញពីបណ្ដាញសង្គមហ្វេសប៊ុកវិញ។ យ៉ាងណាមិញសារព័ត៌មាន The Plus News ព្យាយាមទាក់ទងអ្នកនាងពេជ្រ សោភា បញ្ជាក់បន្ថែមនាព្រឹកនេះផងដែរ។