ជួយគាំទ្រផង!នារីជនជាតិខ្មែរម្នាក់បានដាក់ពាក្យចូលរួមប្រកួតMiss Universe Vietnam 202 1

ភ្នំពេញ:បន្ទាប់ពីមានព័ត៌មានថានារីជនជាតិខ្មែរក ម្ពុជាក្រោមម្នាក់បានសម្រេចដាក់ពាក្យចូលរួមប្រកួ តMiss Universe Vietnam2021នោះកំពុងធ្វើឲ្យទស្សនិកជនព្រមទាំងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនសម្តែងការគាំទ្រនិងចាប់អារម្មណ៍ខ្លាំងចំពោះដំណឹង។

យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេស ប៊ុកបានឲ្យដឹងថា នារីជនជាតិខ្មែររូបនោះគឺមាន ឈ្មោះ ធី សារី មានអាយុ២៣ឆ្នាំហើយជានិស្សិតនៅមហាវិទ្យាល័យសង្គមកិច្ចនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សធម៌នៃទីក្រុងហូជីមិ ញ។នាងថាក្នុងនាមជាកូនស្រីដែលកើតនិងធំធាត់ក្នុងវប្បធម៌ប្រពៃណីរបស់ជនជាតិខ្មែរខ្ញុំបានទទួល មរតក និងស្រឡាញ់តម្លៃវប្បធម៌ដ៏ល្អរបស់ជាតិខ្ញុំ។

ប្រភពនិយាយទៀតថាអាស្រ័យហេតុនេះខ្ញុំចូលរួមក្នុងការប្រឡងនេះដើម្បីរួមចំណែកស្វែងយល់ពីស ម្រស់ប្រពៃណីនិងថែរក្សាវប្បធម៌របស់ប្រជាពលរដ្ឋខ្មែរទូទៅនិងរបស់នារីខ្មែរជាពិសេស។តាមរយៈការប្រឡងនេះខ្ញុំចង់បញ្ជាក់ខ្លួនឯងថាតួនាទីរបស់នារីក្នុងសម័យទំនើបគឺមានភាពស្វាហាប់ ប៉ុន្តែក្នុងពេលតែមួយគឺយេីង នាំមកនូវភាពស្រស់ស្អាតទន់ភ្លន់និងក្តីស្រលាញ់ ។

នាងលើកឡើងថាស្ត្រីសព្វថ្ងៃបានចូលរួមអះអាងពីតួ នាទីនិងមុខតំណែងរបស់ខ្លួនក្នុងសង្គមសម័យទំនើប។ហើយ ខ្ញុំ សង្ឃឹម ថានារី ខ្មែរ ក៏ ក្លាហានបញ្ចេ ញមតិនិងអភិវឌ្ឍខ្លួនឲ្យកាន់តែមានទំនុក ចិត្ត អោ យតែប្រសើរក្នុងដំណើរទៅកាន់ភាពជោគជ័យ ។ទន្ទឹមគ្នានេះគេសង្កេយឃើញមានការគាំទ្រនិងលើ កទឹកចិត្តដល់នាងគ្រប់គ្នា៕