នាង គន្ធា នៅតែបន្តការនឹកអាល័យបងប្រុសដែលចែកឋាន

ភ្នំពេញ:ថ្វីត្បិតមកដល់ពេលនេះតារាចម្រៀងប្រុសលោក នាង ប្រាក់សុគន្ធ បានស្លាប់ទៅមានរយ:ពេ លប្រមាណ១០ថ្ងៃទៅហើយក្តីប៉ុន្តែសម្រាប់ក្តីអាល័ យមួយនេះនៅតែបន្តមានចំពោះមហាជននិងអ្នក គាំទ្រលោកនៅឡើយ។

ដោយឡែកមិនខុសគ្នាពីអ្នកគាំទ្រតារាប្រុសរូបនេះទេបើងាក់ទៅមើលតារាចម្រៀងស្រី នាង គន្ធា ដែលជាប្អូនស្រីបង្កើតលោក ប្រាក់សុគន្ធ ឯណ្ណោះវិញគឺនាងនៅតែបង្ហាញនូវក្តីអាឡោះអាល័យជាពន់ពេកចំពោះការស្លាប់បងប្រុសរបស់ខ្លួនដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍កាលពីថ្មីៗកន្លងទៅ។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀង នាង គន្ធា រហូតមកទល់ពេលនេះគេឃើញនាងប ង្ហោះសារសោកសៅជាបន្តបន្ទាប់។ជាក់ស្តែងនាងបានបង្ហោះបែបនេះថាឱបងប្រុសខ្ញុំអេីយ។ រូបរាង កាយបងលែងមានតែបងនូវមានឈ្មោះនិងសម្លេងដែលបងប្អូនស្តាប់និងចងចាំបងមិនភ្លេច។

ជាមួយគ្នានេះដែរក៏មានអ្នកគាំទ្រនិងប្រើប្រាស់ប ណ្តាញសង្គមហ្វេសប៊ុកមួយចំនួនធំកាន់តែបង្ហាអារម្មណ៍អាណិតនិងស្រណោះខ្លាំងចំពោះការស្លា ប់របស់តារាចម្រៀងលោក នាង ប្រាក់សុគន្ធ ផងដែរ។គួររម្លឹកដែរថាតារាចម្រៀងវ័យក្មេង នាង ប្រាក់សុគន្ធ បានជួបនូវគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ខែធ្នូឆ្នាំ២០២១ក្រោ យចេញពីច្រៀងនៅហាងសាច់អាំងមួយកន្លែងក្បែរច្រមុះជ្រូកស្ទឹងមានជ័យបណ្តាលឲ្យស្លាប់ក្រោយបញ្ចូនដល់មន្ទីពេទ្យ៕