អាណិតណាស់ !តារាកំប្លែងតា ចេក ជួបរឿងស៊យក្រឡាប់រ៉ឺម៉កកង់បីទាំងព្រឹក

ភ្នំពេញ:តារាកំប្លែងជើងចាស់កម្សត់លោកតា ចេក ត្រូវបានប្រភពរាយការណ៍ថាលោកបានជួបគ្រោះ ថ្នាក់ក្រឡាប់រ៉ឺម៉កបង្កការភ្ញាក់ផ្អើលដល់មហាជនកា លពីព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០២២អំឡុងពេល
ដឹកបន្លែផ្លែឈើទៅលក់នៅគីរីរម្យ។

បើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកនាយ ធុង បានរៀបរាប់ថាព្រះអើយជួយឪចេកបើកដឹកប ន្លែផ្លែឈើទៅលក់នៅគីរីរម្យព្រឹកមិញបណ្ដាលឲ្យក្រឡាប់របួសបែកក្បាលរួមទាំងចៅពីរនាក់ទៀត។ សូមបងប្អូនសប្បុរសជនជួយគាត់ផងហេតុតែជីវ ភាពខ្វះខាត។

នាយ ធុង បានបញ្ជាក់ថាបងប្អូននេះលេខគាត់,០ ១២ ៧០ ៤៣ ៧២ ,០៨១ ៧២ ២១ ៤៤សូមបង ប្អូនមេត្តាជួយគាត់ផងនិងសូមអរគុណទុកជាមុន។តាមរយ:ដំណឹងនេះគេឃើញមានទស្សនិកជននិងអ្នកគាំទ្រជាច្រើនបានបង្ហាញការអាណិតខ្លាំងចំ ពោះតារាកំប្លែងលោកតា ចេក ដែលជួបរឿងស៊យបែបនេះ។

សូមបញ្ជាក់ថាតារាកំប្លែងលោកតា ចេក កាលពីវេលាព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០២២នេះបានធ្វើដំ ណើរចេញពីផ្ទះនៅម្តុំគិរីរម្យខេត្តកំពង់ស្ពឺដោយមកយកបន្លែនិងផ្លែឈើទៅលក់នៅផ្សារត្រែងត្រយឹងប៉ុន្តែជាអកុសលក៏បានជួបគ្រោះថ្នាក់ក្រឡាប់រ៉ឺម៉កកណ្ដាលផ្លូវបណ្ដាលឱ្យរងការខូចខាតទាំងរម៉កនិងបន្លែផ្លែឈើតែម្តង។

ប្រភពបានឲ្យដឹងដែរថានៅក្នុងហេតុការណ៍នោះដែរសម្រាប់តារាកំប្លែងលោកតា ចេក និងចៅៗ២ នាកទៀតក៏រងរបួសកំពុងតែព្យាបាលផងដែរ។យ៉ា ងណាមិញគេឃើញមានមហាជនជាច្រើនបង្ហាញការអាណិតនិងផ្ញើសារជូនពរគ្រប់គ្នាផងដែរ៕