ទូច ស្រីល័ក្ខ ប្រកាសធ្វើរឿងនេះដើម្បីជួយតារាកំប្លែងតា ចេក

ភ្នំពេញ: បន្ទាប់ពីទទួលដំណឹងថាតារាកំប្លែងជើង ចាស់លោកតា ចេក បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រ៉ឺម៉កកងបីទាំងព្រឹកនោះភ្លាមៗនេះដែរតារាចម្រៀងអ្នកនាង ទូច ស្រីល័ក្ខ បានបង្ហាញអារម្មណ៍រន្ធត់ចិត្តអាណិតគាត់ជាពន់ពេក។

ជាការពិតក្រៅតែសម្តែងការអាណិតដល់តារាកំប្លែងលោកតា ចេក នោះអ្នកនាង ទូច ស្រីល័ក្ខ ក៏បានចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៥០ដុល្លារដើម្បីជួយសម្រួលថ្លៃព្យាបាលរបួសផងដែរ។លើសពីនេះទៅទៀត ទូច ស្រីល័ក្ខ ថែមទាំងប្រកាសធ្វើការLiv eដើម្បីប្រមូលថវិកាពីសប្បុរសជនជួយដល់តា ចេក ទៀតផង។

អ្នកនាង ទូច ស្រីល័ក្ខ បានបង្ហោះសាររៀបរាប់ថា ហ៊ឺសិល្បៈខ្ញុំអើយ! ខ្ញុំមានអាម្មរណ៍ពិបាកក្នុងចិត្តណាស់ដោយឃើញលោកពូក្នុងស្ថានភាពបែបនេះ ។ ក្នុងនាមក្មួយជាសិល្បការិនីមួយរូប ក្មួយចូលរួមចំណែកជូនលោកពូ៥០ដុល្លារហើយក្មួយពិតជាចង់ជួបលោកពូដោយផ្ទាល់ ដើម្បីliveរកថវិកាខ្លះជួ យសម្រួលជីវភាពពូ។

នាងបន្ថែមទៀតថាមិនបាច់តាមABAទេគឺliveបា នប៉ុន្មានជូនគាត់ប៉ុណ្ណឹងចំនួនបងប្អូនជួយគាត់បានទទួលដោយមិនបាច់ចូលកុងរបស់បុគ្គលណាម្នាក់។ពូឃើញហើយ តេមកក្មួយ។ ស៊ែរឱ្យលោកពូឃើញផង។

សូមបញ្ជាក់ដែរថាមហាជននិងអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់មានព័ត៌មានថាតារាកំប្លែងជើងចាស់ស្ថិតក្នុងក្រុមនាយ កុយ គឺលោកតា ចេក បានជួបគ្រោះថ្នាក់ក្រឡាប់រ៉ឺម៉កកង់បីទាំងព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០២២នេះខណ:កំពុងធ្វើដំណើរដឹកបន្លែផ្លែឈើទៅលក់នៅគីរីរម្យបណ្តាលឲ្យរងរបួសនិងខូចខាតបន្លែផ្លែឈើព្រមទាំងរ៉ឺម៉កផងដែរ៕