ដើមឆ្នាំថ្មី២០២២ !តារាកំប្លែង វ៉ាន់ នីឡា ទម្លាយរូបភាពផ្ទះវីឡាបង្អួតភ្នែកអ្នកគាំទ្រ

ភ្នំពេញ:ថ្វីត្បិតតែអាជីពសិល្ប:មួយរយ:កាលកន្លង ទៅហាក់ជាប់គាំងដោយសារបញ្ហាជំងឺកូវីដ-១៩បន្តិ ចតែសម្រាន់តារាកំប្លែងស្រីវ័យក្មេងកញ្ញា វ៉ាន់ នីឡានៅតែមានទឹកមុខស្រស់ស្រាយជាមួយមុខជំនួញអនឡាញផ្ទាល់ខ្លួនខាងក្រៅ។

ទន្ទឹមគ្នាដែលការងារលក់អនឡាញកាន់តែកាក់កបនិងទទួលបានការគាំទ្រច្រើនពីអតិថិជនរបស់ខ្លួនទើបធ្វើឲ្យ នីឡា ផ្តើមប្រែមុខមាត់ថ្មីដោយក្តាប់បានឱកាសកាន់លុយពេញៗដៃតែម្តង។យ៉ាងណាមិញរឿងដែលគេចាប់អារម្មណ៍ថែមទៀតស្រាប់តែចូលដល់ឆ្នាំថ្មី២០២២មិនបានប៉ុន្មានផង វ៉ាន នីឡា ក៏ បានបញ្ចេញផ្ទះវីឡាថ្មីតម្លៃរាប់សែនដុល្លារបង្អូតភ្នែ កមហាជន។

ការបង្ហាញផ្ទះវីឡាថ្មីពីសំណាក់ស្រីស្អាតកញ្ញា វ៉ាន់ នីឡា នេះបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលនិងសរសើរថានាងនៅក្មេងសោះតែមានលទ្ធភាពអាចទិញផ្ទះបានយ៉ាងស្កឹមស្កៃបែបនេះ។មិនទាន់មាន ការបង្ហើបណាមួយទេថាសម្រាប់វីឡានេះ នីឡា ចាយលុយទិញអស់ប៉ុន្មានហើយជាកម្មសិទ្ធផ្ទាល់ខ្លួនរបស់នាងនិងស្វាមីឬយ៉ាងណាឡើយ។

សូមជម្រាបដែរថាកញ្ញាវ៉ាន់ នីឡាកន្លងទៅបានភ្ជា ប់ពាក្យនឹងគូដណ្តឹងហើយបានពន្យារពេលរៀបការអស់រយៈពេលប្រមាណជាង២ឆ្នាំមកហើយដោយ សារបញ្ហានៃជំងឺកូវីដ-១៩។យ៉ាងណាមិញក្រោយរង់ចាំថ្ងៃពិសេសរានេះជាង២ឆ្នាំស្រាប់តែកាលពីខែ ធ្នូ ឆ្នាំ២០២១កន្លងទៅគូដណ្ដឹងរូបសង្ហារបស់តារាកំប្លែង វ៉ាន់ នីឡា បានបង្ហើបពីពេលារៀបការដោយត្រៀមដឹកដៃគ្នាចូលរោងជ័យនៅខែមីនាឆ្នាំ២០២ ២ខាងមុខនេះ៕