ស្វែងយល់ពីប្រវត្តិនៃពិធីបុណ្យមាឃបូជា ក្នុងព្រះពុទ្ធសាសនាខ្មែរ

មាឃបូជា ជា​ពី​ធី​បុណ្យ​មួយ​ដែលមាន​សារៈសំខាន់​នៅក្នុង​ពុទ្ធសាសនា ដែល​រួមមាន : មាឃបូជា ពិសាខបូជា អាសាឍ​បូជា និង​បុណ្យ​បវារណា (ចេញ​វស្សា)។ បុណ្យមាឃបូជា​ប្រារព្ធ​ឡើង ដើម្បី​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេស​ឥណ្ឌា​កាលពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ង​ទី ១៥កើត ខែមាឃ ក្រោយពី​ការ​ត្រាស់ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែ​គត់។

ការបង្កើត​ព្រះពុទ្ធសាសនា ក្នុងឋានៈ​ជា​អង្គការ​សាសនា​មួយ​នេះ ធ្វើឡើង​នៅ ក្នុងចំណោម ព្រះសង្ឃ​ចំនួន ១២៥០ អង្គ ជា​សមាជិក ក្នុង​អង្គ​មហាសន្និបាត​មួយ ដែល​បាន​និមន្ត​មកពី​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់។ នៅក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បានប្រកាស​នៅ​គោលការណ៍ ចំនួន១១ ប្រការ សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត ទាំងអស់​កាន់​យក​ជា​វិថី​ជីវិត និង​សម្រាប់​យកទៅ ផ្សព្វផ្សាយ ដល់​ជន​ដទៃទៀត ឲ្យ​បាន​យល់​ពី ពុទ្ធសាសនា ។ គោលការណ៍ ទាំង១១ប្រការនេះ មានឈ្មោះ​ជា​ភាសាបាលី​ថា “ឱវាទ​បាដិមោក្ខ” ដែល​ពុទ្ធសាសនិកជនម្មាក់ៗ ត្រូវ​យកមក សិក្សា​ឲ្យ យល់ដឹង និង​អនុវត្ត​ដូចតទៅ៖

គោលបំណងៈ គោលបំណង​របស់រប​ស់ ព្រះពុទ្ធសាសនា ឬក៏​ដូចជា គោលបំណង​របស់ ពុទ្ធសាសនិកម្នាក់ៗ គឺ សែ្វ​ងរ​ក​និព្វាន​ដែល​ប្រែ​ថាស​ភាវ​ប្រាសចាក ទុក្ខ​មិនមាន សេចក្តី​ទុក្ខ មិនមាន​ប​ញ្អា នៅក្នុង​ដួងចិត្ត​របស់ខ្លួន ពាក្យ​និព្វាន​នេះ មានន័យ​ស្មើ​និង ពាក្យ​ថា “សន្តិ “ដែល​ប្រែ​ថា” សេចក្តី​ស្ងប់ ” ។

យើង​អាច​និយាយថា គោលបំណង របស់​ព្រះពុទ្ធសាសនា គឺ​ការបង្កើតឡើង​នូវ សន្តិភាព ក្នុង​ដួងចិត្ត​នេះដែរ ក៏​ជា​មូលដ្ឋានគ្រឹះ​នៃ សន្តិភាព​ក្នុងសង្គម ដែល​ខ្លួន​រស់នៅ​ផង។ ការ​កាន់​ព្រះពុទ្ធសាសនា គឺជា​ការប្រឹងប្រែង ដើម្បី​បង្កើត​សន្តិភាព​ដល់​ខ្លួន និង​ចូលរួមចំណែក​ដល់ សន្តិភាព​សង្គម និង​ពិភពលោក នេះ​ជា​កាតព្វកិច្ច ដែល​ពុទ្ធសាសនិកម្នាក់ៗ ត្រូវ​ប្រឹងប្រែង ធ្វើអោយ​សម្រេច ។

គោលដៅ  :សន្តិភាព ប្ញ​និ​ញ្វ​ន មិនមែន​កើតឡើង​ដោយ​ការសុំ​បន់ស្រន់​បួងសួង​ទេ និង​ក៏​មិនអាច​កើត ឡើង​ដោយសារ​ផ្តល់ ឬ​ប្រទាន​ឲ្យ ដោយ​ចិត្ត​ស្រឡាញ់ មេត្តា​របស់ អាទិទេព ឬ​ព្រះ​ជា​ម្ចាស់ អង្គ​ណាមួយ​ឡើយ សន្តិភាព​នេះ កើត​ដោយសារ​ការ​សន្សំ របស់​សកម្មភាព៣យ៉ាង​គឺ៖ ការមិនធ្វើ​អាក្រក់ ការ​កម្ចាត់​អំពើអាក្រក់ ការ​កម្ចាត់​អំពើអាក្រក់ និង​ការពារ​អំពើអាក្រក់​គ្រប់​ប្រភេទ មិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់នៅ​ទាំង​ផ្លូវកាយ​និង​ផ្លូវ​សម្តី។ ការធ្វើ​អំពើ​ល្អ បង្កើត​អំពើ​ល្អ និង​រក្សា​អំពើ​ល្អ​ឲ្យ ស្ថិត​សេ្ថ​រ​គង់វង្ស​ក្នុង ជីវិត​រស់នៅ​ប្រចាំ​ថៃ្ង ទាំង​អំពើ​ល្អ​ខាង​ផ្លូវកាយ​និង​ផ្លូវ​សម្តី។ ព​ង្រឺ​ង​ចិត្ត​ដែលជា​មូលដ្ឋាន​នៃ​អំពើ ដោយ​កម្ចាត់​កិលេស ឬ​មេរោគ​ដែល​តោង ចិត្ត​ឲ្យ​អស់​ទៅ រហូតដល់​ចិត្ត​ស្អាត​បរិសុទ្ធ មិនមាន​សភាវៈ​អាក្រក់​ស្ថិតនៅ៕