តារាចម្រៀង ទូច ស្រីល័ក្ខ រំពឹងទទួលបានយុត្តិធម៌រឿងក្តីអតីតស្វាមីប្តឹងទាមទារកូន

ភ្នំពេញ:ជាថ្មីម្តងទៀតតារាចម្រៀងអ្នកនាងទូច ស្រី ល័ក្ខ បានបង្ហាញការរំពឹងលើប្រព័ន្ធតុលាកាថានឹងជួយផ្តល់យុត្តិធម៌រឿងក្តីអតីតស្វាមីប្តឹងទាមទារសិ ទ្ធិចិញ្ចឹមកូនដល់នាងផង។

អ្នកនាង ទូច ស្រីល័ក្ខ ត្រូវបានគេដឹងថានាងសំពា យឈ្មោះជាស្រ្តីមេម៉ាយដោយការរស់នៅចិញ្ចឹមបី បាច់ថែរក្សាកូនប្រុសជាទីស្រលាញ់របស់ខ្លួនតែម្នា ក់ឯងអស់រយ:ពេលច្រើនឆ្នាំមកហើយបន្ទាប់ពីលែ ងលះជាមួយអឌិតស្វាមីជនជាតិបរទេស។

បើតាមការបង្ហោះរបស់អ្នកនាង ទូច ស្រីល័ក្ខ បានរៀបរាប់ដូច្នេះថាខ្ញុំអរគុណបងប្អូនទាំងអស់គ្នាដែ លបានផ្តល់ការស្រលាញ់នឹងផ្តល់ការគាំទ្រហេីយចេញជាសារលេីកទឹកចិត្តរហូតមកដល់សព្វថ្ងៃនេះគ្រប់សកម្មភាពរបស់ខ្ញុំទាំងសិល្បៈនឹងការងារល ក់online នឹងការលំហាត់ប្រាណរបស់ខ្ញុំជាដេីម ។

តារាស្រី ទូច ស្រីល័ក្ខ បាននិយាយទៀតថាខ្ញុំជឿកជាក់ថាប្រព័ន្ធតុលាកាគាត់នឹងផ្តល់ភាពយុត្តិធម៌ចំពេាះខ្ញុំជាស្រ្តីខ្មែររឿងក្តីដែលអតីតប្តីរបស់ខ្ញុំបឹ្តងទា មទារយកកូនពីខ្ញុំដែលរូបខ្ញុំទទួលសម្ពាធយ៉ាងខ្លាំ ងពីរូបគាត់រហូតមកដល់ថ្ងៃនេះ។គេមានក្តីសុខគេក៏ជាអ្នកចុះចេញពីផ្ទះទៅការជាមួយស្រីថ្មីហេីយអ្វីដែលសំខាន់បេីសុខហេីយនៅឡេីយទាមទារអីទៀ តសំខាន់កូនរស់នៅជាមួយខ្ញុំតាំងពីកេីតរហូតកូនមានស្នាមញញឹមនឹងរឹងមាំឆ្លាតខ្លាំងណាស់។

អ្នកនាង ទូច ស្រីល័ក្ខបញ្ជាក់ដែរថាអាហារកិច្ចកូនគឺរូបខ្ញុំជាអ្នកទទួលរ៉ាប់រងទាំងស្រុងថ្លៃសាលា៣០ ០០ដុល្លារសំរាប់មួយថឺមទឹកដេាះគេាកូនសំភារៈនឹ ងការចាយវាយទូរទៅគឺខ្ញុំបំពេញសំរាប់កូនខ្ញុំគឺមិនអេាយទាស់។សុំទេាសទុក្ខបញ្ហារគឺគេជាអ្នកបង្កេីត មកអេាយខ្ញុំរយៈពេល៣ឆ្នាំហេីយគឺបញ្ហារនៅឡេីយមិនទាន់ចប់គ្មានស្រីណាទ្រាំបានក្រៅយពីខ្ញុំទេ ។

តារាចម្រៀងចូលចិត្តដាក់មនោសញ្ចេតនាអ្នកនាង ទូច ស្រីល័ក្ខ បានលើកឡើងបន្ថែមថាបេីមិននិយា យខ្លះខ្លាចមនុស្សមួយចំនួនតូចគាត់យល់ច្រឡំគិតអ្វីដែរមិនត្រឹមត្រូវ រាប់ការផុសរបស់ខ្ញុំ។អរគុណមនុ ស្សម្នាក់តែ ងតែនៅក្បែរខ្ញុំជានិច្ចនឹងផ្តល់ជាកំលាំងចិត្ត៕