«ចាបព្រៃវែង» ដែលប្រឈមជិតផុតពូជបំផុតលើពិភពលោក​ បានវិលមកដល់កម្ពុជាហើយ

ចំនួន​ ​«​ចាបព្រៃ​វែង​»​ ​នៅ​លើ​ពិភពលោក​ ​បាន​ថយ​ចុះ​ជាង​ ​៨​០​ភាគរយ​។​ ​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​ចាបព្រៃ​វែង​បាន​ក្លាយ​ជា​ប្រភេទ​សត្វស្លាប​ទេសន្តរប្រវេសន៍​ជិត​ផុតពូជ​បំផុត​។​ ​បក្សី​ប្រភេទ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ ​ជា​បក្សី​បង្ក​កំណើត​នៅ​អឺរ៉ុប​និង​អាស៊ី​ខាងជើង​ ​បន្ទាប់មក​វា​ប​ម្លាស់​ទី​រក​ចំណី​មកកាន់​តំបន់​អាស៊ី​ ​ដូចជា​ឥណ្ឌា​ ​ចិន​ភាគ​ខាងត្បូង​ ​កម្ពុជា​ ​វៀតណាម​ ​ឡាវ​ ​ថៃ​ ​ភូមា​។​

ចាប់ពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​០​ ​ដល់​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​ក្រុម​អ្នក​អភិ​រក្ស​និង​អង្គការ​ជីវិត​ធម្មជាតិ​ធម្មជាតិ​នៅ​កម្ពុជា​ ​បាន​កត់ត្រា​ចំនួន​សត្វ​ចាបព្រៃ​វែង​ច្រើន​បំផុត​ប្រមាណ​ជាង​ ​២​ ​០​០​០​ក្បាល​ ​ដែល​មាន​វត្តមាន​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នេះ​។​ ​នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​​​ក្រសួង​បរិស្ថាន​កម្ពុជា​។​

មកដល់​រដូវ​នេះ​ ​សត្វ​ចាបព្រៃ​វែង​ ​ឬ​ចាប​ទ្រូង​លឿង​រាប់ពាន់​ក្បាល​បាន​វិលត្រឡប់​មករ​ក​ចំណី​និង​ស្នាក់​ក្នុង​តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ​ ​ក្នុង​ភូមិ​សា​ស្រ្ត​ខេត្ត​តាកែវ​។​ ​នេះ​ជា​ព័ត​មាន​ដ៏​ល្អ​ដែល​បញ្ចា​ក់​ថា​ ​តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ​បាន​និង​កំពុង​ដើរតួ​ដ៏​សំខាន់​ក្នុង​គាំទ្រ​ដល់​ការរស់នៅ​របស់​សត្វ​ប្រភេទ​នេះ​។​

សត្វ​ចាប​ដ៏​តូច​នេះ​ធ្វើដំណើរ​កាត់​ប្រទេស​ជាច្រើន​មុន​មកដល់​ ​និង​រក​ចំណី​ក្នុង​ប្រទេស​កម្ពុជា​ ​ចាប់ពី​ខែ​វិច្ឆ​កា​ដល់​ខែ​មេសា​ជា​រៀងរាល់​ឆ្នាំ​។​ ​ទី​ជម្រក​របស់​វា​ ​គឺ​មាន​វាលស្មៅ​ ​គុម្ពោត​ព្រៃ​ត្រែង​ ​តំបន់​វាលលំហ​រ​ ​តំបន់​កសិកម្ម​ ​និង​ជាទូទៅ​នៅក្បែរ​មាត់ទឹក​។​

តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ​ ​គឺជា​តំបន់​ដីសើម​ដ៏​ធំ​មួយ​ ​ដែល​ស្ថិត​ក្នុង​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ក្រោម​ ​និង​ត្រូវ​បាន​កំណត់​ជា​តំបន់​ការពារ​ទេសភាព​បឹង​ព្រែក​ល្ពៅ​ ​តាមរយៈ​អនុក្រឹត្យ​លេខ​៩​០​អន​ក្រ​.​បក​ ​ចុះ​ថ្ងៃ​ទី​៩​ ​ខែ​សីហា​ ​ឆ្នាំ​២​០​១​៦​ ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​បូរី​ជលសា​រ​ ​និង​ស្រុក​កោះ​អ​ណ្តែ​ត​ ​ខេត្ត​តាកែវ​៕​