តារាសម្តែង នៅ សូនីតា រម្លឹកទាំងអួលដើមករឿងស្វាមីធ្លាក់ខ្លួនឈឺធ្ងន់កាលពី២ឆ្នាំមុន

ភ្នំពេញ:អតីតតារាសម្តែងនិងជាពិធីការិនីរូបស្រស់អ្នកនាង នៅ សូនីតា ទោះបីបានបញ្ចប់ភាពនៅលីវដោយបានចូលរោងការជួយស្វាមីដែលជាផលិតករល្បីឈ្មោះនិងមានកូនជាចំណងដៃហើយពិតមែន តែសម្រាប់ប្រជាប្រិយភាពនិងកេរ្តិ៍ឈ្មោះនាងនៅតែរក្សាបានការគាំទ្រដូចដើម។

ការសាងសុភមង្គលគ្រួសាររវាងអ្នកនាង នៅ សូនីតានិងស្វាមីលោក ទិត្យ ថារិទ្ធ ត្រូវបានអ្នកគាំទ្រតែ ងមើលឃើញថាគ្រួសារមួយនេះតែងបង្ហាញពីភាពកក់ក្តៅខ្លាំងដែលធ្វើឲ្យមហាជនជាច្រើននាំគ្នាសរ សើរចំពោះក្តីសុខរបស់អ្នកទាំងពីរ។មិនតែប៉ុណ្ណោះក៏មានអ្នកគាំទ្រមួយចំនួនទៀតចាត់ទុកថាជាគូស្នេ ហ៍គំរូបទៀតផង។

តួយ៉ាងបើតាមការកត់សម្គាល់នៅលើបណ្តាញសង្គ មហ្វេសប៊ុករបស់អ្នកនាងនៅ សូនីតាគ្រាកន្លងទៅគេតែងឃើញនាងបង្ហោះនូវរូបថតបង្ហាញពីសុភម ង្គលក្នុងគ្រួសារព្រមជាមួយពាក្យសម្ដីផ្អែមល្ហែមលើ កសរសើរពីស្វាមីមិនដាច់ពីមាត់ផងដែរ។ប៉ុន្តែក្រោ យមកទៀតអ្នកនាង នៅ សូនីតា ហាក់មានទុក្ខព្រួយក្នុងចិត្តដោយសារតែស្វាមីមានបញ្ហាសុខភាពប្រ ចាំកាយ។

ដោយឡែកកាលពីថ្មីៗកន្លងទៅនៅក្នុងកិច្ចសម្ភាស ន៍មួយតារាស្រីអ្នកនាង នៅ សូនីតា បានរៀបរាប់ឲ្យ ដឹងពីសុភមង្គលក្នុងគ្រួសារដោយនាងបានបញ្ជាក់ផងដែរអំពីទំហំទឹកចិត្តស្រលាញ់ស្វាមីខ្លាំង។ម្យ៉ាង ទៀតនាងក៏បាននិយាយជុំវិញរឿងរ៉ាវកាលពី២ឆ្នាំ មុនគ្រាដែលស្វាមីធ្លាក់ខ្លួនឈឺធ្ងន់ស្ទើរតែអស់ជីវិតព្រោះតែជំងឺមួយ។

អ្នកនាង នៅ សូនីតា បានថ្លែងទាំងអួលដើមកថាគិ តមកទល់ពេលនេះគឺមានរយ:ពេល២ឆ្នាំហើយដែ លស្វាមីនាងធ្លាក់ខ្លួនឈឺធ្ងន់ហើយនេះដូចជាការរ ម្លឹកឡើងវិញនូព្រឹត្តិការណ៍ដ៏គួរឲ្យតក់ស្លុតបំផុតកា លពី២ឆ្នាំកន្លងទៅនេះ។នាងថាគាត់ឈឺមានរយៈ ពេល២ឆ្នាំហើយដែលពេលនោះនៅក្នុងកម្មវិធីមួយនៅសៀមរាប ។

នៅ សូនីតា បន្តថាគាត់ឈឺខ្លាំងមែនទែនរហូតត្រូវបញ្ជូនតាមឡានសង្គ្រោះបន្ទាន់ធ្វើដំណើរពីសៀម រាបទៅដល់ប្រទេសថៃហើយគិតមកដល់ពេលនេះវិញ២ឆ្នាំហើយដែលរម្លឹកចំពោះការចង់ចាំនៃសភា ពមួយដែលយើងពិបាកមើលមែនទែនគឺសឹងតែថាគាត់លែងដឹងខ្លួនហើយការធ្វើដំណើរតាមឡានហ្នឹ ងគឺយើងអត់សង្ឃឹមថាគាត់នឹងអាចមានជីវិតរស់ទេ។

អ្នកនាង នៅ សូនីតាបានបញ្ជាក់បន្ថែមថា«ជំងឺស្វា មីរបស់នាងជាជំងឺមួយដែលកម្រគឺអង់ទីគ័រប្រឆាំ ងនឹងខ្លួនឯងហើយជំងឺនេះទាមទារឱ្យប្រុងប្រយ័ត្ននឹងការការពារខ្លួនមែនទែនជាពិសេសអនាម័យកុំ ឱ្យមានជំងឺផ្សេងៗចូលមកខ្លួនគាត់ព្រោះគាត់ងាយនឹងឆ្លងខ្លាំង»៕