លោកតា ចេក មកជួបអ្នកស្រី ទ្រី ដាណា ទទួលបានថវិកា២ពាន់ដុល្លារនិងសម្ភារ:ទាំងនេះ

ភ្នំពេញ:មហាជននិងអ្នកគាំទ្របានដឹងហើយថាតា រាកំប្លែងជើងចាស់លោកតា ចេក បានជួបគ្រោះថ្នា ក់ក្រឡាប់រ៉ឺម៉កកង់បីទាំងព្រឹកកាលពីថ្ងៃទី០៤ខែម ករាឆ្នាំ២០២២កន្លងទៅគ្រាកំពុងធ្វើដំណើរដឹកប ន្លែផ្លែឈើទៅលក់នៅគីរីរម្យបណ្តាលឲ្យរងរបួសនិ ងខូចខាតបន្លែផ្លែឈើព្រមទាំងរ៉ឺម៉ក។

ដំណឹងនេះបានធ្វើឲ្យទស្សនិកជាច្រើនបង្ហាញការអាណិតអាសូរខ្លាំងចំពោះតារាកំប្លែងលោកតាចេក គ្រប់គ្នា។មិនតែប៉ុណ្ណោះអ្នកស្រី ទ្រី ដាណា ដែលជាថៅកែហាងពេជ្រនិងថៅកែផលិតផលអនឡាញក៏បានសម្តែងការអាណិតអាសូរនិងថែមទាំងអ ញ្ជើញលោកតា ចេក ឲ្យមកជួបដោយផ្ទាល់ទៀត ផង។

ជាក់ស្តែងនៅរសៀលថ្ងៃនេះដែរតារាកំប្លែងជើងចា ស់លោកតា ចេក ក៏បានមកជួបអ្នកស្រី ទ្រី ដាណា តា មគម្រោងនៃការណាត់ក្រោយពីតារាកំប្លែងរូបនេះបានជួបគ្រោះថ្នាក់ក្រឡាប់រ៉ឺម៉កកង់បីកាលពីថ្មីៗកន្លងទៅ។ក្នុងជំនួបនោះលោកតា ចេក ក៏ទទួលបានថវិកានឧបត្ថម្ភចំនួន២ពាន់ដុល្លារនិងសម្ភារ: មួយចំនួនទៀតពីអ្នកស្រី ទ្រី ដាណា ផងដែរ។

ផ្អែកតាមការបង្ហោះពីអ្នកស្រី ទ្រី ដាណា បានលើ កឡើងថាបានជួបលោកតា ចេក ហើយ អាណិតគាត់ហើយក៏គួរអោយគោរពខ្លាំង។ជូនគាត់២០ ០០ដុល្លារនិងអំណោយស្បៀងអាហារមួយចំនួន។ គាត់ថាមិនសុំជំនួយអ្នកណាទេខ្លាចប៉ះពាល់កិត្តិ យសសិល្បៈករចាស់ៗតែបើគេជូន គឺជាបុណ្យ។

អ្នកស្រី ទ្រី ដាណា បន្តទៀតថាគាត់ថាចង់ទិញរ៉ឺម៉ កស្រាលៗតម្លៃជាង៣០០ដុល្លារដើម្បីដឹកបន្លែផ្លែ ឈើទៅលក់ព្រោះអាមុនធ្ងន់ពេកទើបក្រឡាប់។អ ញ្ចឹងជូនគាត់២ពាន់ដុល្លារគ្រាន់ទុកមើលខ្លួនផងព្រោះមើលទៅគាត់មិនទាន់ជាស្រួលបួលនៅឈឺជើងទៀតដើរចេញទៅនៅមិនទាន់ត្រង់ផង៕