ក្រោយ វី ឌីណែត ប្រកាសឈប់ពីសិល្ប:ស្រាប់តែឈិន ម៉ានិច្ច ហៅថាជំទាវ

ភ្នំពេញ : ថ្មីៗនេះមានការភ្ញាក់ផ្អើលនិងចាប់អារម្ម ណ៍គ្រប់គ្នាសម្រាប់អ្នកគាំទ្រពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកខណ:ដែលតារាចម្រៀងកញ្ញា វី ឌីណែត បានប្រកាសដកខ្លួនចេញពីអាជីពសិល្ប:ដែលខំសាងឡើងរាប់ឆ្នាំមកហើយនោះ។

ការប្រកាសរបស់តារាចម្រៀងកញ្ញា វី ឌីណែត ពេ លនេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រមួយចំនួនកើតចម្ងល់និងសួរនាំពីមូលហេតុគ្រប់គ្នាថាតើនាងឈប់ពីសិល្ប:មែនឬទេ?។ចំណែកខ្លះទៀតហាត់មិនជឿនោះទេថានាងដើរចេញនោះព្រោះមិនទាន់មានការបកស្រាយលម្អិតហើយកំពុងតាមដានដំ ណឹងជាក់លាក់ណាមួយដែលជឿទុកចិត្តបាន។

ដោយឡែកបើក្រឡែកទៅមើលការខំមិនពីតារាច ម្រៀងរួមទ្រនំគឺកញ្ញា ឈិន ម៉ានិច ដែលបានស សេរក្រោមសារដែល វី ឌីណែត បានបង្ហោះគឺបានពោលពាក្យយ៉ាងចាក់ដោតថា ចា៎ លោកជំទាវ មិចមិចមើលឯងផងណាស់ ណប់ក្នុងពេលដែល វី ឌីណែត ត្រឹមតែបានឆ្លើយតបយ៉ាងខ្លីថា ចេះថាម៉ ង។

ហេតុផលនេះហើយទើបធ្វើអោយការសង្ស័យថាតើ វី ឌីណែត ពិតមានគម្រោងសាងគ្រួសារឆាប់ៗហើយទើបបញ្ចប់អាជីពសិល្ប:ចម្រៀងរបស់នាងនាពេលដ៏ខ្លីខាងមុខនេះឬយ៉ាងណា។ជុំវិញព័ត៌មា នខាងលើនេះដែរមិនទាន់អាចស្វែងរកការបំភ្លឺពីក ញ្ញា វី ឌីណែតបាននៅឡើយរសៀលថ្ងៃទី១៨ខែ មករាឆ្នាំ២០២១នេះ៕