រំលងជិត១ខែហើយ! នាង គន្ធា នៅតែសម្តែងក្តីអា ល័យចំពោះបងប្រុសដែលស្លាប់ដោយសារគ្រោះថ្នា ក់ចរាចរណ៍

ភ្នំពេញ:អ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកកាន់តែបង្ហាអារម្មណ៍អាណិតនិងស្រណោះខ្លាំងចំពោះការស្លាប់តារាចម្រៀងលោក នាង ប្រាក់សុគន្ធ ខណ:ដែលឃើញតារាចម្រៀងស្រីដែលជាប្អូនបង្កើតគឺកញ្ញា នាង គន្ធា បានដង្ហើយហៅបង ប្រុសឲ្យត្រឡប់វិញ។

ការដង្ហើយហៅពីសំណាក់តារាចម្រៀងស្រីកញ្ញា នា ង គន្ធា នេះបានធ្វើឡើងបន្ទាប់ពីការស្លាប់របស់ប ងប្រុសគឺលោក នាង ប្រាក់សុគន្ធដែលបានទទួល មរណភាពកាលពីថ្មីៗដោយសារតែបញ្ហាគ្រោះថ្នា ក់ចរាចរណ៍។តារាចម្រៀងស្រី នាង គន្ធា បានប ង្ហោះសារថាពេលនេះបងកំពុងធ្វេីអ្វី បងនៅទីណា
ខ្ញុំនឹកបងណាស់។

ជាមួយគ្នានៃការបង្ហោះសាររបស់តារាចម្រៀង នាង គន្ធា ខាងលើនេះដែរគេឃើញមានការលើកទឹកចិត្តជាច្រើនពីមហាជននិងអ្នកគាំទ្រខណ:មានខ្លះលើ កឡើងថាចំពោះបងអោយតែបានឃើញរូបថតប្អូនហេតុអ្វីបានបងស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនរហូ តអញ្ចឹងទាល់តែអ្នកធ្លាប់បាត់បង់មនុស្សជាទីស្រ លាញ់ទើបបានយល់ច្បាស់។

គូរម្លឹកថាតារាចម្រៀងវ័យក្មេងនាង ប្រាក់សុគន្ធ បា នជួបនូវគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ខែធ្នូឆ្នាំ២០២១ក្រោយចេញពីច្រៀងនៅហាងសាច់អាំងហេងៗ២ក្បែរច្រមុះជ្រូកស្ទឹងមានជ័យបណ្តាលឲ្យស្លាប់ក្រោយបញ្ចូ នដល់មន្ទីពេទ្យ៕