ម៉ា ដូណា ប្រតិកម្មលើសាព័ត៌មានមួយចំនួនដែលផ្សាយរឿងរ៉ាវលោកផ្ទុយពីការពិត

ភ្នំពេញ:តារាសម្តែងលោក ម៉ា ដូណា ថ្មីៗនេះបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនិងចាប់អារម្មណ៍គ្រប់គ្នាបន្ទាប់ពីលោកបានទម្លាយនូវរឿងរ៉ាវដ៏រសើបដែលផុងខ្លួននឹងការលេងតុងទីនរហូតចាញ់បោកគេអស់លុយជាង៥០ម៉ឺនដុល្លារ។

ជុំវិញបញ្ហានេះបានក្លាយជាប្រធានបទក្តៅសម្រាប់អ្នកគាំទ្រក៏ដូចជាមហាជនទូទៅពិសេសបណ្តាសារព័ត៌មានមួយចំនួនយកទៅចុះផ្សាយផងដែរ។ប៉ុន្តែក្នុងនោះក៏មានសារព័ត៌មានអនឡាញខ្លះបានចុះផ្សាយបំផ្លើសផ្ទុយពីការពិតដែលធ្វើឲ្យ ម៉ា ដូណា ប្រតិកម្មចំពោះរឿងរ៉ាវនេះផងដែរ។

លោក ម៉ា ដូណា បានលើកឡើងថាចូលអ្នកព័ត៌មានទាំងឡាយដែលសរសេរពីខ្ញុំសូមសរសេរដោយគិតពីអារម្មណ៍ខ្ញុំផងដើម្បីផេចខ្លួនឯងអោយគេចូលមើលច្រើនសរសេរបំផ្លើសពីការពិតអោយបងប្អូនមួយចំនួនយល់ច្រឡំថាខ្ញុំខ្ចីលុយគេអត់សងជេរូបខ្ញុំពេញនឹងបងមិនខ្លាចបាបទេ?។

លោកបន្តថាសូមបងត្រូវសរសេរខ្ញុំចេញសងលុយគេជំនួសមិនមែនខ្ចីលុយគេយំអង្វរសុំជំនួយទេស្អែកឡាយពីពួកផេចអត់ប្រយោជន៍របស់ពួកអ្នកឯងបន្តិចដោយក្តីគោរពបងប្អូនជួយShare អោយបងអ្នកព័ត៌មានបានយល់ពីអារម្មណ៍ខ្ញុំផង។

សូមបញ្ជាក់ថាតារាសម្តែងល្បីឈ្មោះលោក ម៉ា ដូណា ថ្មីៗនេះបានទម្លាយយ៉ាងភ្ញាក់ផ្អើលនូវរឿងរ៉ាវដែលលោកបានផុងខ្លួនជាមួយការលេងតុងទីនអស់លុយជាង៥០ម៉ឺនដុល្លារ។ខណ:លោកគឺជាជនរងគ្រោះដោយសារកូនតុងទីនបោកជាច្រើននាក់។

លោក ម៉ា ដូណា បានរៀបរាប់ទាំងទឹកភ្នែកនៅក្នុងកិច្ចសម្ភាសន៍មួយថាដោយសារតែបញ្ហានៃការលេងតុងទីនហើយត្រូវបានកូនតុងទីនមួយចំនួនបោក (រត់ចោល)ទើបធ្វើឲ្យលោកត្រូវលង់ខ្លួនអស់ប្រាក់រហូតដល់ទៅ៥២៨០០០ដុល្លារដែលត្រូវចេញសងគេគ្រប់គ្នា៕