បន្ទាប់ពីរងការរិះគន់លើការស្លៀកពាក់សិចស៊ីបង្ហា ញសាច់ទ្រូងបវរកញ្ញាប៉ូគឹមថេង សុតធីតាសូមទោ សជាសាធារណ:

ភ្នំពេញ៖Miss Grand Cambodia 2021កញ្ញា ប៉ូគឹមថេង សុតធីតា ខណ:ពេលដែលកេរ្តិ៍ឈ្មោះនា ងកំពុងបោះជំហ៊ាននិងមានប្រជាប្រិយភាពលើវិស័ យសិល្ប:នោះថ្មីៗក៏ស្រាប់តែផ្ទុះរឿងដ៏ចាប់អារម្ម ណ៍និងរងការរិះគន់យ៉ាងចាស់ដៃលើការស្លៀកពាក់សិចស៊ីចំហសាច់ដើមទ្រូងមូលក្លំ។

ជាក់ស្តែងមុននេះមានការចែករំលែកនូវរូបភាពប្រ មាណ៣សន្លឹករបស់តារាស្រីកញ្ញាប៉ូគឹមថេង សុតធីតា ដែលបានបញ្ចេញស្ថិតក្នុងសម្លៀកបំពាក់សិចស៊ីចំហរសាច់ដើមទ្រូងសម្ញែងសាច់ខ្ចីយ៉ាងសម៉ដ្ឋរលោងគួរឲ្យទាក់ទាញចាំណាអារម្មណ៍មហាជនខ្លាំ ង។ពិសេសរូបភាពនេះក៏មានការលើកឡើងថាជាចេតនារបស់នាងដើម្បីទាញយកប្រជាប្រិយភាពបន្ថែម។

ជាមួយការសម្ញែងរូបភាពនេះដែរគេសង្កេតឃើញអ្នកគាំទ្រមួយចំនួនបានបង្ហាញការលើកសេសើរសម្រប់របស់ ប៉ូគឹមថេង សុតធីតា។ប៉ុន្តែក្នុងនោះដែរក៏មានខ្លះទៀតហាក់សម្តែងការមិនពេញចិត្តហើយថែមទាំងយល់ថានាងតុបតែងបែបនេះគឺជ្រុលហួ សហេតុពេកខណ:មានការរិះគាន់ថាជាការបំផ្លាញវប្បធម៌ខ្មែរនិងធ្វើឲ្យប៉ះពាល់កិត្តិយសនារីខ្មែរផងនោះ។

យ៉ាងណាបន្ទាប់ពីមានការរិះគន់ការសម្ញែងរូបភាពសិចស៊ីបែបនេះគេឃើញសាមីខ្លួនកញ្ញា ប៉ូគឹមថេង សុតធីតា ក៏បានចេញមុខសូមទោសមហាជនផងដែរដោយនាងលើកឡើងថាគ្រប់គ្នាគេស្លៀកមើល ទៅធម្មតាតែខ្ញុំស្លៀកមើលទៅសិចស៊ីខ្លាំងជាងគេមែនខ្ញុំសាមីខ្លួនក៏មើលទៅថារាងខ្លាំងតិចដែរសូមអព្យាស្រ័យដល់រូបនាងខ្ញុំផង៕