
ក្នុងភាពជាម្ដាយឪពុក ពួកគាត់មានរឿងច្រើនចង់ឲ្យកូនៗរបស់ពួកគាត់មានសេចក្ដីសុខ ដែលរស់នៅបានដោយមិនមានបញ្ហា និងអាចកូនដ៏ល្អសម្រាប់គ្រួសារ រួមនឹងសង្គមផងដែរ។ ក្នុងនោះ ពួកគាត់តែមានដំបូន្មានជាច្រើនសម្រាប់ប្រាប់មកយើងជាកូន។ ខាងក្រោមនេះ ជាសម្ដីអ្នកម្ដាយសម្រាប់ប្រាប់ទៅកូនៗ៖
- ចូរកូនរស់ដោយចាយវាយឲ្យតិចជាងចំណូល ដែលកូនរកបាន!
- ចូរកូនសងឲ្យគេវិញ នូវអ្វីដែលកូនខ្ចីគេ!
- ចូរកូនកុំបន្ទោសអ្នកដទៃ នូវអ្វីដែលធ្វើឲ្យកូនមិនសប្បាយចិត្ត ហើយត្រូវទទួលកំហុសដែលកូនបានធ្វើ!
- ចូរកូនចែកខោអាវលែងប្រើ ជាទានដល់អ្នកក្រីក្រ!
- ចូរកូនធ្វើបុណ្យកុសល ដោយមិនបាច់ប្រកាសឲ្យគេដឹងទេ!
- ចូរកូនស្ដាប់ឲ្យច្រើន ហើយនិយាយឲ្យតិច។ ១ ថ្ងៃដើរ ត្រូវឲ្យបាន ៣០ នាទី!
- ចូរកូនខំប្រឹងធ្វើឲ្យល្អប្រសើរ តែមិនបាច់សុក្រឹតទេ!
- កូនត្រូវទៅដល់ ឲ្យបានមុនពេល!
- កូនកុំរកលេសដោះសារ!
- កូនកុំជជែកយកឈ្នះចាញ់!
- ចូរកូនត្រៀមអ្វីៗឲ្យបានល្អ!
- កូនត្រូវមានចិត្តសប្បុរសដល់មនុស្សទាំងឡាយ រាប់ទាំងមនុស្សកំណាញ់ផងដែរ!
- កូនត្រូវរៀបចំឥរិយាបថឲ្យបានល្អ ហើយដាក់ខ្លួន និងទទួលយកថា ជីវិតនេះមិនមានអ្វីត្រឹមត្រូវឥតខ្ចោះនោះទេ!
- ចូរកូនរៀនសូត្រពីអតីត រៀបចំអនាគត និងរស់តាមបច្ចុប្បន្ន!
- ចូរកូនកុំខ្វល់នឹងរឿងកំប៉ិកកំប៉ុក ព្រោះវាជារឿងមិនបានការទេ!