
ប្រិយមិត្តដឹងហើយថា កាលពីថ្មីៗនេះមានគ្រូបង្រៀនភាសាចិនម្នាក់ ដោយសារតែគាត់រវល់នឹងការងារដកខ្លួនមិនរួច រហូតដល់គាត់មិនមានពេលស្វែងរកគូអនាគត គាត់ក៏បានប្រកាសក្តែងៗក្នុងបណ្តាញសង្គមថា៖ “ខ្ញុំបាទជាគ្រូភាសាចិនជាកំលោះពោះម៉ាយចង់ស្វែងរកនារីមេម៉ាយមានកូនស្រាប់ម្នាក់ធ្វើជាគូអនាគតមានរូបរាងមធ្យមមិនរើសវណ្ណៈ ប៉ុន្តែជាស្រីចេះទុកដាក់ទ្រព្យសម្បត្តិ បើមាននិស្ស័យជាមួយខ្ញុំសុំឆាតមក តែសូមបញ្ជាក់ខ្ញុំមានអាយុ ៤៨ ឆ្នាំហើយ”។
ភ្លាមៗស្រាប់តែនៅថ្ងៃនេះ ដួង ម៉ានិច្ច តារាសម្តែងដែលហាក់ឡើងកូដខ្ពស់ជាលំដាប់ បានបង្ហោះចង់បានពោះម៉ាយមកធ្វើជាគូអនាគត ដោយបានសរសេរថា៖ “ប្រសិនបើមានគូ ឬបុរសដែលស្រឡាញ់ នាងខ្ញុំមាននិស្ស័យក្នុងចិត្តស្រឡាញ់បុរសពោះម៉ាយច្រើនជាង ដោយសារតែយល់ឃើញបុរសចាស់ទុំ គឺមានការថ្នាក់ថ្នម ចិត្តធ្ងន់ធ្វើអ្វីតែងតែប្រដែប្រដៅក្មេង ស្គាល់សង្គមច្បាស់ និងមានបទពិសោធន៍ខ្ពស់”។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ដួង ម៉ានិច្ច ហាក់មានទីផ្សារជាខ្លាំងក្នុងវិស័យសិល្បៈ ដោយសរតែរូបសម្រស់ដ៍ស្រស់ស្អាត និងថែមទាំងទេពកោសល្យសម្តែងដ៍ប៉ិនប្រសប់របស់កញ្ញា៕