អ្នកដឹកនាំសម្ដែងនៅហង្សមាស កៅ សីហា ប្រតិកម្មធ្ងន់ៗចំពោះសម្ដីប្អូនប្រុសផលិតមីល្ពៅនៅបាត់ដំបង

ប្រិយមិត្តពិតជាដឹងហើយថាមីល្ពៅ ដែលបានល្បីនិងមានបងប្អូនជាច្រើនបានគាំទ្រ ហើយចំពោះមីនេះត្រូវបានកូនខ្មែរមួយរូប បានចំណាយពេល២ឆ្នាំដើម្បីស្រាវជ្រាវ ដែលស្ថិតនៅខេត្តបាត់ដំបង។ ​តែថ្មីៗនេះមានកូនខ្មែរមួយរូបទៀតបានបង្ហោះពីមីល្ពៅនេះដែល ដោយស្ថិតនៅខេត្តត្បូងឃ្មុំ មិនតែប៉ុណ្នោះថែមទៀតផលិតលក់ក្នុងមួយគីឡូ១ម៉ឺនរៀលថែមទៀតផង។ ហើយក៏ត្រូវបានម្ចាស់មីល្ពៅបាត់ដំបងបោះសំដីធ្ងន់ៗថា៖ “មីល្ពៅខ្មែរគឺត្រូវបានទទួលស្គាល់ពីប្រជាជនខ្មែរទូទាំងប្រទេសហើយ។ បើជនណាម្នាក់ហានធ្វើមីល្ពៅលក់ ជននោះនឹងចាត់ទុកជា ចោរ”។

ក្រោយពីឃើញបែបនេះម្ចាស់មីល្ពៅត្បូងឃ្មុំ ដែលមានគណនីឈ្មោះ Ly Heng ក៏បានប្រតិកម្មតបវិញថា៖ “ជំរាបសួរពុកម៉ែបងប្អូន ខ្ញុំបាទឈ្មោះ ស្រេងលីហេង ជាអ្នកធ្វើ និងជាម្ចាស់ មីល្ពៅ ខេត្តត្បូងឃ្មុំ សារមួយនេះ ខ្ញុំចង់ផ្ញើរជូន ម្ចាស់មីល្ពៅ បាត់ដំបងបង គាត់បានចោទខ្ញុំថា#ជាចោរលួច សំរាប់ខ្ញុំ ការបោះពាក្យបែបនឹង ពិតជាមិនត្រឹមត្រូវទេ ព្រោះថាពាក្យថាមីល្ពៅ អ្នកណាក៏មានសិទ្ធ ប្រើប្រាស់ និងធ្វើបានដូចគ្នា គាត់ជាអ្នករកឃើញមុន ខ្ញុំធ្វើតាមក្រោយគាត់ គឺសំរាប់បំពេញតម្រូវការអតិថិជនខ្ញុំដូចគ្នា ខ្ញុំធ្វើមីលក់មុនមីល្ពៅបាត់ដំបងទៀត ចាប់ធ្វើមកដល់ឥលូវជាងមួយឆ្នាំហើយ ដោយសារតែអតិថិជន សួររកមីធ្វើល្ពៅដូចនៅបាត់ដំបងដែរ ខ្ញុំក៏អាចធ្វើ ហើយក៏មានការគាំទ្រជាច្រើនពីសំណាក់បងប្អូនខ្មែរ សូមបងប្អូនជួយពិចារណានូវពាក្យសំដី របស់ម្ចាស់មីល្ពៅបាត់ដំបង បើខ្ញុំប្រើពាក្យថា មីល្ពៅបាត់ដំបងដែរទើបខ្ញុំខុស ហើយជាចោរ មែន”។

មិនតែប៉ុន្នោះស្រាប់តែលោក កៅ សីហា ​អ្នកដឹកនាំសម្តែងអោយផលិតកម្ម ហង្សមាស ដាក់ចំៗអោយ ម្ចាស់មីល្ពៅបាត់ដំបង ក្រោយចោទគេថាចោរ ដោយ សរសេរលើហ្វេសប៊ុកផ្លូវការថា «បាកាស,ខារ៉ាបាវ,M150,គោជល់ និយាយរួម energy drink រស់ជាតិមិនសូវខុសគ្នា ពណ៌ទឹកក៏មិនសូវខុសគ្នា តែគេធ្វើបានពេញពិភពលោក ខុសតែឈ្មោះ ដូចមិនឮគេចោទខាងណាថាចោរសោះ! ខុសតែលោកប្អូនបាត់ដំបងម្នាក់ណុង មោទកភាពជ្រុលពេកហើយ។ ទីផ្សារសេរី គឺការប្រកួតប្រជែងណាអូន”៕