ឧកញ៉ា លាន អាហ្រ្វីលគីនីន ផ្ទុះរឿងជំពាក់បំណុលគេជុំទិសបន្ទាប់ពីមានការបង្ហោះនៅលើហ្វេសប៊ុក

ភ្នំពេញ:ឧកញ៉ា លាន អាហ្វ្រីលគីនីន ដែលគេគ្រប់ គ្នាស្គាល់ថាអតីតពិធីករនិងតារាចម្រៀងធ្លាប់មាន ឈ្មោះល្បីមួយរូបនោះថ្មីៗនេះក៏ស្រាប់តែផ្ទុះរឿងអា ស្រូវដ៏រសើបនិងអាម៉ាស់បន្ទាប់ពីត្រូវបានគេបង្ហោះតាមទារបំណុលនៅលើបណ្តាញសង្គមហ្វេសប៊ុក
យ៉ាងភ្ញាក់ផ្អើល។

ជាក់ស្តែងនៅលើទំព័រហ្វេសប៊ុកឈ្មោះ ថាSekha rith Be បានបង្ហោះភ្ជាប់រូបភាពឧកញ៉ា លាន អា ហ្រ្វីលគីនីន ដោយផ្ដាំលោកឧកញ៉ារូប នេះឲ្យចូល ខ្លួនមកដោះស្រាយបំណុលថែមទៀតផង។ម្ចាស់ បំណុលរូបនោះបានលើកឡើងថាសូមជូនដំណឹងដល់ឈ្មោះ លាន អាហ្រ្វីលគីនីន ចូលខ្លួនមកដោះ ស្រាយបំណុលដែលជំពាក់ខ្ញុំ។

ដោយឡែកស្របពេលជាមួយគ្នានេះដែរក៏មានម្ចា ស់បំណុលផ្សេងទៀតបានចូលខមមិនដែរថាលោកលាន អា ហ្រ្វីលគីនីន ក៏បានជំពាក់លុយពួកគាត់ផងដែរ។គណនីហ្វេសប៊ុកឈ្មោះ Nannak Sen បាននិយាយថាលុយខ្ញុំ៣០០០ដុល្លារដែរអត់អោ យ។គណនីហ្វេសប៊ុកឈ្មោះ រាម មង្គល បានលើ កឡើងដែរថាអាថោកមួយនេះជំពាក់លុយប្រេងខ្ញុំមិនសងផង ថោកចឹងធ្វើឧកញ៉ាបានដែរ។ថ្ងៃណា មួយយកសែកស្អុយនិងកិច្ចសន្យាទិញប្រេងនោះប្តឹងហើយ។

តាមរយ:ដំណឹងនេះបានធ្វើឲ្យមហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើយហើយចាប់អារម្មណ៍គ្រប់គ្នាដោយហេតុថាងារជាឧ កញ៉ាមានលុយពេញដៃហេតុអ្វី លាន អាហ្រ្វីលគីនីន បែរជាជំពាក់បំណុលគេមិនសងរហូតធ្វើឲ្យម្ចា ស់លុយខឹងទម្លាយជាសាធារណ:នៅលើបណ្តាញសង្គមយ៉ាងអាម៉ាស់ដូច្នេះទៅវិញ។

ជុំវិញរឿងរ៉ាវដ៏រសើបនេះដែរគេមិនទាន់ឃើញមាន ការឆ្លើយតបណាមួយពីឧកញ៉ា លាន អាហ្រ្វីលគីនីន ទេ។ដូច្នេះសង្ឃឹមថាឧកញ៉ា លាន អាហ្រ្វីលគីនីន នឹងចេញមុខបកស្រាយឆាប់ៗដើម្បីស្រាយមន្ទលមហាជនពាក់ព័ន្ធដំណឹងនៃការជំពាក់បំណុលគេខាងលើនេះ៕