តារាភេទទី៣ ផេន ខេក ប្រកាសកំណត់ចូលរោងការឆាប់ៗនេះ

ភ្នំពេញ:ប្រិយមិត្តបានដឹងហើយថាសម្រាបើការសា ងសម្ព័ន្ធភាពស្នេហារវាងតារាភេទី៣គឺផេន ខេកដែ លជាពិធីការិនីកម្មវិធី 3Funជាមួយបុរសម្នាក់ដែ លគិតមកទល់ពេលនេះមានរយ:ពេលច្រើនឆ្នាំទៅហើយ។ខណ:កន្លងមកអ្នកទាំងពីតែងបង្ហាញពីភា ពផ្អែមល្ហែមជាមួយគ្នាផងដែរ។

បើតាមការសង្កេតកន្លងមកតារាភេទី៣រូបនេះបានបង្ហោះជាបន្តបន្ទាប់នូវរូបថតPre-Weddingនិង ធ្លាប់ប្រកាសពីគម្រោងចូលរោងការច្រើនលើកមកហើយដែរកាលពីអំឡុងឆ្នាំ២០២១។ប៉ុន្តែគម្រោងនោះក៏ត្រូវបានខកខានដោយសារបញ្ហាជំងឺកូវីដ-១ ៩។យ៉ាងណាមិញបន្ទាប់ពីកម្មវិធីនេះត្រូវខកខានជាច្រើនលើកច្រើនសារនោះឥឡូវតារាភេទទី៣ ផេ ន ខេក បានសម្រេចជាថ្មីដោយប្រកាសចូលរោងជ័យនៅថ្ងៃទី០៩ខែមីនាខាងមុខនេះ។

ជាក់ស្តែងនៅលើបណ្ដាញសង្គមរបស់តារាភេទទី ៣ ផេន ខេក បានប្រកាសថានាងខ្ញុំ ផេន ខេក សូមគោរពអញ្ជើ ញទ្រង់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ាលោក លោកស្រីអ្នកនាង កញ្ញា និង ប្រិយមិត្តទាំងអស់គ្នា អញ្ជើញចូលរួមជាភ្ញៀវកិត្តិយ សក្នុងពិធីមង្គលការរបស់នាងខ្ញុំដែលប្រព្រឹត្តទៅនៅថ្ងៃពុធទី0៩ខែមីនាឆ្នាំ២០២២។

ផេន ខេក បញ្ជាក់បន្ថែមទៀតថាពិធីមង្គលការនេះនឹងប្រព្រឹត្តធ្វើឡើងនាវេលាម៉ោង៤និង៣០នាទីល្ងា ចនៅវិមានពិភពថ្មីសែនសុខ(អគារF)ជាទីគោរព។ តាមរយ:ដំណឹងនេះគេឃើញមានអ្នកគាំទ្រនិងមិត្ត ភក្តិសិល្ប:ជាច្រើនបានសម្តែងការចូលរួមអបអរនិ ងជួនពរដល់គូស្នេហ៍អ្នកទាំង២គ្រប់ៗគ្នាផងដែរ៕