តារាសម្តែងប្រុសឈ្មោះ ស៊ី មនុ ត្រូវនារីម្នាក់ប្រកាសស្វែងរកនិងប្តឹងករណីលួចម៉ូតូ

ភ្នំពេញ:មានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍បន្ទាប់ ពីនារីម្នាក់បានប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកជាសាធារណ:ថាតារាសម្តែងប្រុសរូបសង្ហាឈ្មោះ ស៊ី មនុ បានលួចម៉ូតូរបស់ខ្លួនខណ:បច្ចុបប្បន្នសមត្ថកិច្ចក៏កំពុងស្វែងរកចាប់ខ្លួនផងនោះ។

នៅលើគណនីហ្វេសប៊ុកឈ្មោះ Dary Sim បានរៀបរាប់ថានាងខ្ញុំសូមប្រកាសស្វែងរកទីកន្លែងរស់ នៅរបស់តារាសម្តែងឈ្មោះ ស៊ី មនុ ភេទប្រុសអា យុ២៦ឆ្នាំមានទីលំនៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាងខេត្តកណ្តាលដែលមានភិនភាគដូចក្នុងរូបនេះស្រាប់។ឈ្មោះ ស៊ី មនុ មានមុខរបរជាតារាសម្តែងថតរឿងភាគនៅស្ថានីយ៍ទូរទស្សបាយ័ន និ ងស្ថានីយ៍ទូរទស្សន៍ភីអិនអិនកន្លងមកបានលួចយកម៉ូតូរបស់ខ្ញុំរួចគេចខ្លួនបាត់រហូតមកដល់បច្ចុ ប្បន្ននេះ។

កាលពីថ្ងៃទី២៣ខែមករាឆ្នាំ២០២២កន្លងទៅនេះក ម្លាំងប៉ុស្តិ៍នគរបាលភ្នំពេញថ្មីបានចុះទៅឃាត់ខ្លួនដ ល់ផ្ទះជួលមួយកន្លែងតែឈ្មោះ ស៊ី មនុ បានគេចខ្លួ ន។ហើយនៅថ្ងៃទី២៦ខែមករាឆ្នាំ២០២២ក្រោយទ ទួលបានពាក្យបណ្តឹងក្រោមការណែនាំរបស់ស្នង ការនគរបាលខេត្តកណ្តាលកម្លាំងសមត្ថកិច្ចរបស់អធិការនគរបាល ស្រុកស្អាងនិងកម្លាំងប៉ុស្តិ៍នគរ បាលកោះខែល បានចុះឃាត់ខ្លួនដល់ផ្ទះ តែឈ្មោះស៊ី មនុ បន្តគេចខ្លួនមិនចូលផ្ទះ។

ប្រភពបន្តថាបន្ទាប់ពីគេខ្លួនបាត់ស្ទើរៀងរាល់ថ្ងៃគ ណនីហ្វេសប៊ុកឈ្មោះ Ma Nuk នៅតែបង្ហោះរូបចេញ ដើរលែងដើរកម្សាន្តយ៉ាងសប្បាយដោយមិនខ្វល់ពីអារម្មណ៍របស់ម្ចាស់ម៉ូតូដែលលោកបានលួ ច។សេចក្តីប្រកាសនេះខ្ញុំសូមជូនជាព័ត៌មានដល់សាធារណៈជននិងជាបណ្តឹងសុំអន្តរាគមន៍ដល់ម ន្ត្រីនគរបាលយុត្តិធម៌ជួយតាមឃាត់ខ្លួន មុខសញ្ញាខាងលើនេះឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។

បើបងប្អូនណាផ្តល់ព័ត៌មាននៃទីកន្លែងរស់នៅរប ស់ឈ្មោះ ស៊ី មនុ រហូតអាចឃាត់ខ្លួនខ្ញុំនឹងផ្តល់ស គុណជាទីគាប់ចិត្ត។ បងប្អូនអាចទាក់ទងមកខ្ញុំបា នតាមរយៈទូរស័ព្ទលេខ07652111 11, 0115 88 080 ៕